អត្ថបទពាណិជ្ជកម្ម
ចំណេះដឹងហិរញ្ញវត្ថុ៖ ៤ចំណុច ដែលត្រូវស្វែងយល់ មុនពេលស្នើសុំឥណទានរថយន្ត
22, Jul 2022 , 3:21 pm        
រូបភាព
ជាងពីរទសវត្សរ៍កន្លងមកនេះ  ចំនួនរថយន្តបានកើនឡើងពីប្រមាណ ៦,៥ម៉ឺនគ្រឿង ក្នុងឆ្នាំ១៩៩៨ រហូតដល់ជិតមួយលានគ្រឿង នាពេលបច្ចុប្បន្ន បើតាមទិន្នន័យពីក្រសួងសាធារណការ និងដឹកជញ្ជូន។ កត្តានេះបានបង្ហាញពីកំណើននៃការប្រើប្រាស់រថយន្ត ក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របនឹងកំណើនប្រាក់ចំណូលប្រចាំឆ្នាំ និងភាពរីកចម្រើននៃសេដ្ឋកិច្ចជាតិជារួម។ ក្រៅពីនេះ ក៏មានការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រឹះស្ថានធនាគារ​​ និងមីក្រូហិរញ្ញវត្ថុជាច្រើន ក្នុងកិច្ចការផ្តល់នូវឥណទានរថយន្ត ដែលជំរុញឲ្យតម្រូវការរថយន្តមានការកើនឡើងគួរឲ្យកត់សម្គាល់។
 
យ៉ាងណាមិញ បុគ្គលមួយចំនួនហាក់នៅមានភាពស្រពិចស្រពិល ហើយស្ទាក់ស្ទើរក្នុងការស្នើសុំឥណទានរថយន្ត ជាមួយនឹងធនាគារ ព្រោះមិនទាន់យល់ច្បាស់ពីនីតិវិធី និងដំណើរការស្នើសុំឥណទាន ហើយជាពិសេសស្វែងរកធនាគារ ដែលផ្តល់ទំនុកចិត្តខ្ពស់ និងលក្ខខណ្ឌឥណទានល្អប្រសើរ។ យើងខ្ញុំសូមចែករំលែកនូវព័ត៌មានមួយចំនួន ទាក់ទិននឹងឥណទានរថយន្ត ដូចខាងក្រោម។
 
អត្រាការប្រាក់
ជាការពិតណាស់ អ្នកដែលចង់ស្នើសុំឥណទាន តែងតែរកមើលធនាគារណា ដែលផ្តល់អត្រាការប្រាក់ទាបជាងគេ ដើម្បីកាត់បន្ថយចំណាយ លើការបង់រំលោះ។ បច្ចុប្បន្ន អត្រាការប្រាក់ សម្រាប់ឥណទានរថយន្ត គឺនៅចន្លោះ ៩% ទៅ ១៨%។ ដោយឡែក ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB)​ បានផ្តល់ជូននូវអត្រាការប្រាក់ពិសេសចាប់ពី ៨%​ ប៉ុណ្ណោះ ក្នុងមួយឆ្នាំ។​ 
 
ទំហំ និងរយៈពេលឥណទាន
ទំហំឥណទាន​​ និងរយៈពេលឥណទាន គឺជាកត្តាសំខាន់មួយទៀត​ ក្នុងការគិតគូរពិចារណា មុននឹងសម្រេចចិត្ត ស្នើសុំឥណទានរថយន្ត។​​ ការទទួលបាន​នូវការទំហំឥណទានច្រើន​ និងរយៈពេលវែង អាចជួយសម្រួល និងសម្រាលនូវសេដ្ឋកិច្ច និងកាតព្វកិច្ចនៃចំណាយប្រចាំខែរបស់លោកអ្នក។​ ឧទាហរណ៍៖ លោកអ្នកកំពុងស្វែងរករថយន្តមួយ ដែលមានតម្លៃ ៣ម៉ឺនដុល្លារអាមេរិក។ ប៉ុន្តែប្រាក់សន្សំរបស់លោកអ្នកមានត្រឹមតែ ៦ពាន់​ដុល្លារអាមេរិកប៉ុណ្ណោះ។ ជាមួយធនាគារ ​CIMB លោកអ្នកអាចស្នើសុំឥណទានរថយន្ត រហូតដល់ ៧ឆ្នាំ និងទំហំឥណទាន រហូតដល់ ៨០% នៃតម្លៃរថយន្ត។ លោកអ្នកអាចស្វែងរកប្រឹក្សាយោបល់ ជាមួយ​បុគ្គលិកជំនាញរបស់ធនាគារ ដែលនឹងផ្តល់យោបល់ និងពិភាក្សារកដំណោះស្រាយដ៏ល្អ ជូនលោកអ្នក។
 
ចំណូល និងលទ្ធភាពបង់រំលោះ
ប្រាក់ចំណូលទៀងទាត់ គឺជាលក្ខខណ្ឌសំខាន់មួយទៀត ក្នុងការពិនិត្យ និងសម្រេចផ្តល់ឥណទាន។​ ធនាគារ CIMB មានមូលដ្ឋាន និងគោលការណ៍ច្បាស់លាស់ ក្នុងការសិក្សាចំណូល​ និងកម្រិតលទ្ធភាពសងបំណុលរបស់អតិថិជន​ ដើម្បីធានានូវនិរន្តភាព ក្នុងការទូទាត់បំណុលរបស់អតិថិជន និង​រក្សាបាននូវលទ្ធភាព សម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ក្នុងការសិក្សាឥណទាន យើងខ្ញុំទទួលយកនូវចំណូលថេរទាំងអស់របស់លោកអ្នក រួមមានចំណូលពីអាជីវកម្មប្រចាំថ្ងៃ ប្រាក់បៀវត្ស ឬចំណូលពីការជួលផ្សេងៗ។
 
ឯកសារស្នើសុំ និងអនុម័តឥណទាន
ឯកសារសំខាន់ៗមួយចំនួន ក្នុងការស្នើសុំឥណទាន រួមមាន៖ 
១) អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែន 
២) សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ 
៣) លិខិតបញ្ជាក់ការងារ និងប័ណ្ណបើកប្រាក់បៀវត្ស​ និង/ឬ របាយការណ៍គណនីបុគ្គល (សម្រាប់បុគ្គលិកក្រុមហ៊ុន/សហគ្រាស) 
៤) របាយការណ៍ចំណូលចំណាយប្រចាំខែ និងវិក្កយបត្រលក់ទិញ​ និង/ឬ របាយការណ៍គណនីធនាគារ 
៥)​ កិច្ចសន្យាជួល (ប្រសិនបើមាន) ជាដើម។ ជាមួយធនាគារ CIMB យើងខ្ញុំមាន​នីតិវិធីច្បាស់លាស់ និងឆាប់រហ័ស ក្នុងការអនុម័តឥណទានរបស់លោកអ្នក។ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងលេខទូរសព្ទ​ +855 (0) 23 988 388 / (0) 96 669 2222 / (0) 95 428333 ចូលទៅកាន់គេហទំព័រ www.cimbbank.com.kh​ ឬអញ្ចើញទៅកាន់សាខាណាមួយរបស់ធនាគារ CIMB។
 

© រក្សាសិទ្ធិដោយ thmeythmey.com