កីឡាអន្តរជាតិ
អន្តរជាតិ
កាតានឹងប្រើដ្រូនដើម្បីជួយការពារតាមកីឡដ្ឋានអំឡុង World Cup
24, Jul 2022 , 11:39 pm        
រូបភាព
រូបភាព ៖ Fortem Technologies
រូបភាព ៖ Fortem Technologies
កាតានឹងប្រើយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន (Drone) ដើម្បីជួយការពារសុវត្ថិភាពនៅតាមកីឡដ្ឋានប្រកួតនីមួយៗក្នុងព្រឹត្តិការណ៍ World Cup នាចុងឆ្នាំ ២០២២ ។ នេះបើតាមការផ្សាយរបស់កាសែត BBC Sports ថ្ងៃទី២៣ ខែកក្កដា។
 
តាមសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៣ ខែកក្កដា ក្រុមហ៊ុនបច្ចេកវិទ្យា Fortem Technologiesបញ្ជាក់ថា ខ្លួនចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃកាតា ក្នុងការផ្តល់យន្តហោះគ្មានមនុស្សបើកដើម្បីការពារនិងប្រឆាំង ការវាយប្រហារដែលអាចកើតមានពីសំណាក់ការប្រើដ្រូននៅតាមកីឡដ្ឋានរៀបចំការប្រកួត។
 
ដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាម៉េរិកមួយនេះ មានលទ្ធភាពស្ទាក់ចាប់ និងបាញ់ទម្លាក់ដ្រូនតូចៗផ្សេងទៀតដោយការប្រើសំណាញ់ ហើយវាមានរ៉ាដាដើម្បីកំណត់ទីតាំងដោយផ្ទាល់លើអាកាសមុនពេលតាមចាប់ហើយបាញ់ទម្លាក់។
 
The Fortem Drone ជាច្រើន នឹងដាក់ពង្រាយនៅក្បែកីឡដ្ឋានទាំង៨ នៃព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ 
 
«កិច្ចព្រមព្រៀងនេះបានឆ្លុះបញ្ចាំងពីការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីសក្តានុពលនៃការវាយប្រហារពីការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដែលកើតឡើងជាទូទៅ។» Fortem Technologies លើកឡើងបែបនេះ។
 
The Fortem Drone ពេលបច្ចុប្បន្ន ក៏កំពុងមានការប្រើប្រាស់នៅតាមអាកាសយានដ្ឋានជាច្រើននៅក្នុងប្រទេសអង់គ្លេសផងដែរ៕
 
 
 

Tag:
 Qatar World Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com