កីឡាអន្តរជាតិ
អន្តរជាតិ
Dalot ៖ កីឡាករគួរតែសម្របខ្លន តាមការរិះគន់របស់លោក Ten Hag ទើបជាការល្អ
25, Jul 2022 , 3:19 pm        
រូបភាព
ក្រុម Manchester United នឹងទទួលបានអត្ថប្រយោជន៍ពីអ្នកចាត់ការថ្មីលោក Erik ten Hag ខណៈ ដែលលោកបានប្រើពាក្យរិះគន់និងប្រើពាក្យមិនសមរម្យដែលកីឡាករមិនចង់ឮ ។ ប៉ុន្តែវានឹងធ្វើឱ្យក្រុមរីកចម្រើន។ នេះបើតាមខ្សែការពារ Diogo Dalot ថ្ងៃទី ២៤​ ខែកក្កដា។
 
អំឡុងការប្រកួតមិត្តភាពរវាងក្រុមបិសាចក្រហមក្រហម ទល់ក្រុម ​Aston Villa នៅប្រទេសអូស្ត្រាលី លោក Ten Hag បានបង្ហាញអារម្មណ៍ខឹងសម្បារ ក្រោយពេលក្រុមបញ្ចប់ការប្រកួតក្នុងលទ្ធផល ២-២។​ Aston Villa តាមស្មើដោយការវាយបក ២គ្រាប់នៅវគ្គទីពីរ គ្រូបង្វឹកសញ្ជាតិហូឡង់ថា ការបាត់បង់ការផ្តោតអារម្មណ៍របស់កីឡាករ ជារឿងដែលមិនអាចទទួលយកបាន។
 
ស្មើ Aston Villa ជាការបង្ហាញភាពរអាក់រអួលនៃក្រុមបិសាចក្រហមកំពុងតែមាន ក្នុងការត្រៀមសម្រាប់រដូវកាលថ្មីក្រោយឈ្នះ៣ប្រកួតជាប់ៗគ្នា។  Dalot និយាយថាវិន័យលោក Ten Hag នឹងផ្តល់ផលក្នុងការកសាងក្រុមឡើងវិញ ខណៈដែលក្រុមមិនចង់បានលទ្ធផល ដូចរដូវកាលមុនដែលបញ្ចប់លេខ៦ឡើយ។
 
«ទាំងនេះជាវិន័យ យើងត្រូវតែត្រៀមខ្លួនរួចរាល់សម្រាប់រឿងនេះ រួចរាល់សម្រាប់ឮពាក្យមិនសមរម្យនិងអ្វីដែលយើងមិនចង់ឮ។ តែខ្ញុំគិតថាគ្រប់យ៉ាងគឺសម្រាប់តែផលប្រយោជន៍ល្អដល់ក្រុម ព្រោះនេះជារឿងសំខាន់មិនអាចប្រកែកបាន ហើយខ្ញុំរំពឹងថាក្រុមនឹងមានទំនាក់ទំនងកាន់តែល្អខ្លាំងឡើង និងរីកចម្រើនខ្លាំងសម្រាប់រដូវកាលថ្មី។»។ Dalot និយាយបែបនេះប្រាប់អ្នកកាសែតមុនពេលធ្វើដំណើរត្រលប់ទៅទឹកដីអង់គ្លេស។
 
Manchester United កំពុងធ្វើដំណើរត្រលប់ទៅតំបន់អឺរ៉ុបវិញ ត្រៀមខ្លួនប្រកួតបង្ហើយជំនួបមិត្តភាពក្នុងខែកក្កដានេះ។ Man United នឹងជួបក្រុម Atletico Madrid និងក្រុម Rayo Vallecano មុនពេលរដូវកាលថ្មីចាប់ផ្តើម ហើយនៅថ្ងៃទី៧ ខែសីហា បិសាចក្រហមនឹងត្រូវប្រកួតបើក Premier League ដំបូងទល់ក្រុម Brighton & Hove Albion​៕
 
 

Tag:
 Diogo Dalot
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com