កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ខកខានជំនួបមិត្តភាពទល់ ​Barca ក្រោយរងរបួសជង្គង់
26, Jul 2022 , 11:50 am        
រូបភាព
លេងបានមួយប្រកួតឱ្យ ​Juventus ខ្សែបម្រើ Paul Pogba ត្រូវបានក្លិបនៅថ្ងៃទី២៥ ខែកក្កដា ប្រកាសថា នឹងអវត្តមាន នាជំនួបមិត្តភាពទល់ក្រុម​ Barcelona នាទីក្រុងដាឡាស ក្នុងរដ្ឋតិចសាស់ ដោយសារតែរងរបួសជង្គង់អំឡុងហ្វឹកហាត់។

ក្លិបយក្សអ៊ីតាលីមួយនេះ មិនបានបញ្ជាក់អំពីពេលវេលានៃការជាពីរបួសរបស់ Pogba បានឡើយ ប៉ុន្តែក្លិបបានអះអាងបន្ថែមថា ខ្សែបម្រើវ័យ ២៩ឆ្នាំ នឹងជួបក្រុមគ្រូពេទ្យបច្ចេកទេស ដើម្បីតាមដានលើបញ្ហារបួសក្នុងពេលឆាប់ និងទទួលការព្យាបាល។
 
«ក្រោយពេលទទួលបានការពន្យល់ចំពោះការឈឺចុកចាប់លើជង្គង់ខាងស្តាំ Paul Pogba បានទទួលការពិនិត្យដោយឆ្លុះកាំរស្មី ដោយលទ្ធផលបង្ហាញថាមានដំបៅក្នុងសរសៃរពួក្រោយ ឬ (Meniscus Injury)។»។ បើតាមសេចក្តីថ្លែងការណ៍ក្លិប Juventus។
 
កីឡាករជម្រើសជាតិបារាំងរូបនេះ ទើបចាកចេញពីក្រុម Manchester United ក្រោយរួមរស់រយៈពេល ៦ឆ្នាំ ហើយបានវិលត្រលប់ចូលរួមជាមួយក្រុម ​Juventus ក្នុងនាមកីឡាករគ្មានតម្លៃខ្លួន។ ខ្សែបម្រើវ័យ ២៩ឆ្នាំនឹងអាចអវត្តមាននៅប្រកួតដំបូងរបស់ក្លិបសេះបង្កង់។ 
 
Juventus នឹងទទួលស្វាគមន៍ក្រុម Sassuolo នៅថ្ងៃទី១៥ ខែសីហា នៃជំនួបបើកឆាកសម្រាប់ពានរង្វាន់លីគកំពូលអ៊ីតាលី Serie A៕
 

Tag:
 Paul Pogba
  Juventus
© រក្សាសិទ្ធិដោយ thmeythmey.com