ជាតិ
ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​ លោកស្រី នាវ ច័ន្ទថាណា​ ទទួលមរណភាពក្នុងវ័យ៦៨ឆ្នាំ
01, Aug 2022 , 5:12 pm        
រូបភាព
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា កំពុងថ្លែងសុន្ទរកថា នាពេលកន្លងមក។ រូបថត៖ NBC
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា កំពុងថ្លែងសុន្ទរកថា នាពេលកន្លងមក។ រូបថត៖ NBC
លោកស្រី នាវ ច័ន្ទថាណា ដែលជាទេសាភិបាលរងធនាគារជាតិនៃកម្ពុជា(NBC) បានទទួលមរណភាព នាម៉ោង៦៖៥០នាទីព្រឹក ថ្ងៃទី១សីហា នៅប្រទេសអូស្រា្តលី។ បើតាមសាររំលែកទុករបស់ធនាគារជាតិនៃកម្ពុជា លោកស្រីបានស្លាប់ក្នុងវ័យ ៦៨ឆ្នាំ​ ដោយសារជំងឺ។​
 
ធនាគារជាតិនៃកម្ពុជា បានចាក់ទុកការស្លាប់របស់លោកស្រី នាវ ច័ន្ទថាណា គឺជាការបាត់បង់ឥស្សរជនដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត និងប្រាជ្ញាសា្មរតី ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធធនគារ និងហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍកម្ពុជា នាពេលកន្លងមក៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com