ជាតិ
សង្គមជាតិ
ឥណ្ឌា មានបំណងធ្វើផ្លូវពីប្រទេសខ្លួន រហូតមកដល់កម្ពុជា
05, Aug 2022 , 3:22 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបលោក លោក ស៊ូប្រាម៉ានីយ៉ាម ចៃហ្សានកា រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបលោក លោក ស៊ូប្រាម៉ានីយ៉ាម ចៃហ្សានកា រដ្ឋមន្រ្តីការបរទេសឥណ្ឌា នៅវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
ឥណ្ឌា មានបំណងតភ្ជាប់ផ្លូវចាប់ពីប្រទេសរបស់ខ្លួន រហូតមកដល់កម្ពុជា ដោយផ្លូវនោះ ត្រូវឆ្លងកាត់ប្រទេស២ គឺ មីយ៉ាន់ម៉ា និងថៃ។ បំណងនេះ ត្រូវបង្ហាញដោយលោក ស៊ូប្រាម៉ានយ៉ាម ចៃហ្សានកា (Subrahmanyam Jaishankar) ក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។
 
ព័ត៌មានអំពីជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្រ្តីការបរទេសឥណ្ឌា ត្រូវបានបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្តេច។ ប៉ុន្តែ ទំព័រហ្វេសប៊ុករបស់សម្តេច ពុំបានផ្តល់ព័ត៌មានលម្អិតអំពីគ្រោងតភ្ជាប់ផ្លូវពីឥណ្ឌា មកដល់កម្ពុជានោះទេ។ 
 
មិនទាន់មានព័ត៌មានបន្ថែមឡើយថា ផ្លូវ ដែលឥណ្ឌាចង់តភ្ជាប់ពីប្រទេសខ្លួន ដោយឆ្លងកាត់មីយ៉ានម៉ា និងថៃ រហូតមកដល់កម្ពុជា គឺជាផ្លូវរថភ្លើង ឬជាផ្លូវប្រភេទអ្វីផ្សេង។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសារធារណការ និងដឹកជញ្ជូន ប្រាប់សារព័ត៌មានថ្មីៗថា៖«ករណីនេះ  រង់ចាំការណែនាំ និងព័ត៌មានពីថ្នាក់ដឹកនាំសិន»។ 
 
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសឥណ្ឌា និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសផ្សេងទៀត បានមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន៕ 
 

Tag:
 កម្ពុជា-ឥណ្ឌា
  ផ្លូវ
© រក្សាសិទ្ធិដោយ thmeythmey.com