ជាតិ
យុវជនសកម្ម សេវាល្អ
មណ្ឌលសុខភាពកូនសត្វ មានគ្រូពេទ្យគ្រប់គ្រាន់ តែខ្វះរថយន្តសង្រ្គោះបន្ទាន់
07, Aug 2022 , 4:59 pm        
រូបភាព
ដោយ៖ យុវជនឃុំកូនសត្វ
 
ស្រុកទឹកឈូ,កំពត៖ អ្នកស្រី ទឹម ដានី ដែលជាប្រធានមណ្ឌលសុខភាពកូនសត្វ បានអះអាងថា បច្ចុប្បន្នមណ្ឌលសុខភាពនេះ មានគ្រូពេទ្យគ្រប់គ្រាន់សម្រាប់ផ្ដល់សេវាព្យាបាលដល់ពលរដ្ឋក្នុងឃុំ។ អ្នកគ្រូពេទ្យបញ្ជាក់ថា មណ្ឌល សុខភាពកូនសត្វ មានគ្រូពេទ្យសរុប១៣នាក់ ដែលបែងចែកតាមជំនាញផ្សេងៗគ្នា ក្នុងនោះមានដូចជា គិលានុបដ្ឋាយិកា គិលានថ្នាក់បឋម និងថ្នាក់មធ្យម ឆ្មបបឋម និងឆ្មបមធ្យមជាដើម។ មណ្ឌលសុខភាពកូនសត្វមានពលរដ្ឋមកទទួលសេវាព្យាបាលប្រមាណជាង៦០០នាក់ក្នុងមួយខែ។ ក្នុងនោះមានទាំងការពិគ្រោះជំងឺទូទៅ ការចាក់វ៉ាក់សាំង ពិនិត្យផ្ទៃពោះ ពន្យារកំណើត សម្រាល និងថែទាំក្រោយសម្រាល។ ទោះជាយ៉ាងណាមណ្ឌលសុខភាពកូនសត្វ ក៏ត្រូវការរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង និងគ្រូពេទ្យជំនាញអេកូម្នាក់ផងដែរ។ «ខ្ញុំចង់បានជំនាញបន្ថែមទាក់ទងនឹងសេវាអេកូផ្ទៃពោះ និងគ្រូពេទ្យម្នាក់ ដោយសារមណ្ឌលសុខភាពរបស់ខ្ញុំមានទីតាំងឆ្ងាយពីមន្ទីរពេទ្យ ឆ្ងាយពីខេត្ត។ អ៊ីចឹងពេលដែលស្រ្តីមានផ្ទៃពោះគាត់មកម្ដងៗ គាត់ចង់ទៅអេកូអ៊ីចឹង គាត់ត្រូវការរយៈពេលយូរទៅទីរួមខេត្ត អ្នកខ្លះទៀតអត់មានទៅព្រោះឆ្ងាយពេក»។ នេះជាការលើកឡើងរបស់ប្រធានមណ្ឌលសុខភាពកូនសត្វ ដោយរំពឹងថាវានឹងជួយសម្រួលដល់ពលរដ្ឋ ដ្បិតមណ្ឌលសុខភាពខ្លួនស្ថិតនៅទីដាច់ស្រយាល។ លើសពីនេះ អ្នកស្រី ក៏អំពាវនាវឱ្យពលរដ្ឋទាំងអស់មកទទួលសេវាសុខភាពនៅមណ្ឌលសុខភាពផងដែរ។

 
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូខាងក្រោមដូចតទៅ៖  

 
 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ /ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com