អត្ថបទពាណិជ្ជកម្ម
លោកអ្នកអាចទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាបត្រឹមតែ 0.58% សម្រាប់អតិថិជនបុរី វីលៀមទាំងអស់
11, Aug 2022 , 3:11 pm        
រូបភាព
បុរី វីលៀម(BOREY WILLIAMS) និងធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី (Bank for Investment and Development of Cambodia Plc.) បានចុះកិច្ចព្រមព្រៀងសហការលើការផ្តល់កម្ចីឥណទានទិញផ្ទះនៅបុរី វីលៀមជាមួយការផ្តល់នូវទំហំកម្ចីខ្ពស់ និងអត្រាការប្រាក់ 7% ក្នុងមួយឆ្នាំសម្រាប់អតិថិជនរបស់បុរី វីលៀម​ទាំងអស់ នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២២ ។
 
ការចុះកិច្ចព្រមព្រៀងនៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅក្នុងការិយាល័យកណ្តាលនៃធនាគារ BIDC ក្រោមអធិបតីភាព លោក វីលៀម ណារ៉ាម័រ Mr. ​William Naramore ម្ចាស់ក្រុមហ៊ុន និងជានាយកប្រតិបត្តិ រួមទាំងប្រធានផ្នែកគ្រប់ផ្នែក និងអ្នកតំណាង ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី គឺលោក ឡាម វាន់ហៃ (Lâm Văn Hải) នាយកប្រតិបត្តិ (CEO) នៃធនាគារ BIDC ចូលរួមជាសក្ខីភាពនៃការចុះកិច្ចព្រមព្រៀងមួយនេះផងដែរ។


 
នៅក្នុងនោះដែរ លោក ឡាម វាន់ហៃ (Lâm Văn Hải) នាយកប្រតិបត្តិ (CEO) នៃធនាគារ BIDC  បានលើកឡើងថា៖ ដោយមើលឃើញពីសក្តានុពលនៃបុរី វីលៀម និងការឌីហ្សាញម៉ូតប្លែកស្រស់ស្អាត ហើយដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជាអោយកាន់តែរីកចំរើនជាងនេះ ធនាគារ BIDC  បានពង្រីកកិច្ចសហការជាមួយបុរី ធំៗនៅកម្ពុជា និងផ្តល់កម្ចីដែលមានលក្ខណៈងាយស្រួលដល់ម្ចាស់ផ្ទះជាមួយអត្រាកាប្រាក់គួរអោយចាប់អាម្មណ៍។ 
 
ចំណែក លោក វីលៀម ណារ៉ាម័រ (Mr. ​William Naramore) បានលើកឡើងថា៖ ដោយមើលឃើញពីតម្រូវការរបស់អតិថិជនលើការផ្តល់កម្ចីជាមួយអត្រាការប្រាក់ទាបសមរម្យ លក្ខខណ្ឌងាយស្រួល សក្កានុពល និងភាពចាស់ទុំរបស់ធនាគារ BIDC នៅកម្ពុជា​ ទើបធ្វើអោយយើងចាប់អារម្មណ៍រួមសហការណ៍​ ក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជនរបស់ បុរី វីលៀម ទាំងអស់។​ ម្យ៉ាងវិញទៀតសម្រាប់បុគ្គលិករបស់ធនាគា BIDC ក៏ទទួលបានការបញ្ចុះតម្លៃរហូតដល់ 8% សម្រាប់ការទិញផ្ទះនៅបុរី វីលៀមបន្ទាប់ពីថ្ងៃចុះកិច្ចព្រមព្រៀងនេះតទៅ។
  


ចាប់ពីថ្ងៃនៃកិច្ចចុះព្រមព្រៀងនេះម្ចាស់គេហដ្ធាននឹងរីករាយជាមួយបរិយាកាសនៃការស់នៅកាន់តែប្រសើរជាងមុន និងអត្រាការប្រាក់សមរម្យត្រឹមតែ0.58% ក្នុងមួយខែ ឬ 7% ក្នុងមួយឆ្នាំលើការស្នើរសុំកម្ចីទិញផ្ទះក្នុងក្តីស្រមៃលោកអ្នកនៅគម្រោងបុរី វីលៀម។
 
បុរី វីលៀម ដែលមានទីតាំងស្ថិតនៅលើផ្លូវរដ្ឋ៣០ម៉ែត្រ ចុះពីមហាវិថី​ឈ្នះៗ ចូលតាមផ្លូវ វត្តភ្នៀតត្រឹមតែ១០នាទី និង៣០នាទីពីផ្សារទំនើប អុីអនម៉ល សែនសុខ Aeon Mall Sen Sok និងងាយស្រួលក្នុងការចេញចូលកណ្តាលក្រុងភ្នំពេញ។ Google Map: http://bit.ly/bwilliam
 
សូមបញ្ជាក់ផងដែរថា បុរី វីលៀមជាបុរី​ដែលធំមួយដែលស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ ដែលមានទីតាំងសក្ការនុពល នៅជាប់ផ្លូវរដ្ឋ៣០ម៉ែត្រ និងក្បែរតំបន់អភិវឌ្ឍន៍ធំៗដូចជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ  មហាវិថីឈ្នះៗ មន្ទីពេទ្យកាលម៉ែត្រថ្មី បឹងទំនប់កប់ស្រូវ ទីលានវាយកូនហ្គូល រ៉ូយ៉ាល់ភ្នំពេញស្ពតក្លឹប ( Royal Phnom Penh Sport Club) រួមទាំងតំបន់ផ្សេងៗទៀត…. ដែលផ្តល់អោយលោកអ្នកនូវវីឡាដាច់ៗពីគ្នាស្រស់ស្អាត និងមានការឌីហ្សាញស្រស់ស្អាតប្លែកពីគម្រោងដ៏ទៃជាមួយតម្លៃសមរម្យ និងមានច្រើនជម្រើសសម្រាប់លោកអ្នកជ្រើសរើស។
 
លើសពីនោះ បុរី វីលៀម យើងបាននឹងកំពុងតែបើកលក់ប្លុកថ្មី ជាមួយបរិយាកាសគួរអោយចង់រស់នៅ ដែលក្នុងប្លុកថ្មីយើងមានសុទ្ធតែវីឡាធំៗ ដូចជា៖ កាលីហ្វ័រញ៉ារ វីឡា (California Villa ) អូអេស៊ីស វីឡា  (Oasis Villa )


 
ឡេហ្គាស៊ី វីឡា (Legacy Villa ) រីជេនស៊ី វីឡា (Regency Villa ) និង ម៉ូតថ្មីទើបនឹងចេញ ស្កាយ វីឡា(Sky Villa)  រួមនឹងម៉ូតថ្មីមួយទៀតកាន់តែប្លែក កាន់ស្រស់ស្អាត និងគួរអោយចង់រស់នៅ។
បន្ថែមលើលពីនោះគម្រោងបុរី វីលៀម ផ្តល់ជាសហគមន៍នៃការរស់នៅកាន់តែកាលីបជាងមុន ដោយក្នុងគម្រោងផ្តល់អោយអ្នកនូវ សាលារៀន បញ្ញាសាស្រ្តអន្តរជាតិ Paññāsāstra International School (PSIS) ផ្សារទំនើប វីលៀម ផ្លាហ្សារ មន្ទីពេទ្យ សួនសម្រាប់កុមារ អាងហែលទឹក កន្លែងវាយTennis នឹងកន្លែងផ្សេងទៀតដែលគួរអោយចាប់អាម្មណ៍។
 


ទាក់ទងមកផ្នែកលក់៖ 085 200 909 / 069 32 82 02
ទីតាំងGoogle Map: http://bit.ly/bwilliam
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com