អត្ថបទពាណិជ្ជកម្ម
Smart Axiata ធ្វើកម្មវិធី “89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ដើម្បីរម្លឹកដល់ថ្ងៃកំណើតរបស់លោកតា ស៊ីន ស៊ីសាមុត
27, Aug 2022 , 2:30 pm        
រូបភាព
ដោយ: ថ្មីៗ
ជាមួយចក្ខុវិស័យលើកតម្កើងវិស័យសិល្បៈរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនSmart Axiata និង Pleng បានរៀបចំកម្មវិធីមួយឈ្មោះ “89ឆ្នាំ កម្រងអនុស្សាវរីយ៍ និងការចងចាំ” ដែលកម្មវិធីនេះត្រូវបានធ្វើដើម្បីរម្លឹកដល់ថ្ងៃកំណើតគម្រប់89ឆ្នាំរបស់លោកតា ស៊ីន ស៊ីសាមុត គឺថ្ងៃទី23 សីហា 1933 និងឧទ្ទិសការគោរព ព្រមទាំងក្ដីនឹករឭកដល់សិល្បករខ្មែរសម័យដើមផ្សេងទៀត ដែលបានចែកឋានទៅ។
 
កម្មវិធីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី 28 សីហា 2022 នៅ Friends Future Factory ចាប់ពីម៉ោង 5ល្ងាចតទៅ! សម្រាប់អ្នកដែលមានបំណងចង់ចូលរួមកម្មវិធីនេះ អាចស្វែងរកជាវសំបុត្រចូលរួមតាមរយៈកម្មវិធី Live. By Wonder Pass: https://wonderpass.asia/widgets/sin_sisamuth_89th_birthday 
តម្លៃសំបុត្រត្រឹមតែ 15$ នោះអ្នកនឹងទទួលបាន៖
សំបុត្រម្នាក់ 02 សន្លឹក 
អាវយឺត 1 និងកាបូបស្ពាយ 1
ទស្សនាការសម្ដែងផ្ទាល់ពីសិល្បករជាច្រើនរូប ដូចជា មាស សុខសោភា ,ខេម ,ម៉ម ពេជ្ជរិទ្ធ ,ស៊ីន សេដ្ឋសុជ្ឈតា, រ៉ូលីន, ដាវុធ, ឌីជេ ណាណា
ទទួលបានអាហារសម្រន់ និងភេសជ្ជៈ
  


សូមបញ្ជាក់ថា សំបុត្រដែលដាក់លក់គឺមានកំណត់ ហើយថវិកាដែលទទួលបានពីការលក់សំបុត្រ និង និងវត្ថុអនុស្សាវរីយ៍ទាំងអស់ក្នុងកម្មវិធី នឹងប្រគល់ជូនក្រុមគ្រួសារ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ទាំងអស់ផងដែរ។
 

ចូលរូមគាំទ្រ និងស្ដាប់បទរបស់លោកតា ស៊ីន ស៊ីសាមុត ដែលបានកែច្នៃគុណភាពចម្រៀងឲ្យមានភាពប្រសើរជាងមុនទាំងអស់ដែលមានតែនៅក្នុង Pleng app តែមួយគត់ ឥឡូវនេះ៖ https://pleng.smart.com.kh/.../sinn-sisamouth-old.../71/ 
 

 

Tag:
 Team 2
© រក្សាសិទ្ធិដោយ thmeythmey.com