ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ សិស្សនៅវិទ្យាល័យនៅជីខលើ ចង់បានបណ្ណាល័យ សម្រាប់អាននិងស្រាវជ្រាវ 29, Aug 2022 , 6:04 pm
×
ដោយ៖ ស៊ួង ប៉ិ (យុវជនជីខលើ)
ស្រែអំបិល, កោះកុង៖ សិស្សានុសិស្ស កំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង សំណូមពរដល់អ្នកពាក់ព័ន្ធ និងសប្បុរសជន ជួយឧបត្ថម្ភដល់ការសាងសង់អគារបណ្ណាល័យ និងសៀវភៅ សម្រាប់ពួកគេ ខណៈដែលសាលាមួយនេះ មិនទាន់មានបណ្ណាល័យនៅឡើយ។
ការណ៍នេះ លោក ម៉ែន ចាន់ឌីណា លេខានាយកវិទ្យាល័យ ហ៊ុន សែន ជីខលើ ដោយសារខ្វះអាគារសិក្សា ខ្វះបណ្ណារក្ស និងសៀវភៅ សម្រាប់សិស្សអាន និងស្រាវជ្រាវផងដែរ។ សម្រាប់ លោក ចាន់ឌីណា បណ្ណាល័យ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្សានុសិស្សគ្រប់រូប ដើម្បីបណ្ដុះនូវទម្លាប់ការអាន និង យល់ដឹងចំណេះដឹងទូទៅ។ លោកក៏សំណូមពរ និងស្នើដល់ដៃគូពាក់ព័ន្ធ អង្គការ ដើម្បីឧបត្ថម្ភ និងគាំទ្រ ក្នុងការបង្កើតជាបណ្ណាល័យ និង សៀវភៅផងដែរ។
តទៅនេះ សូមលោកអ្នកនាងទស្សនាវីដេអូដូចតទៅ៖
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
Tag:
បណ្ណាល័យ
អប់រំ
វិទ្យាល័យ ហ៊ុន សែន ជីខលើ
ស្រែអំបិល
កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com