ជាតិ
សេដ្ឋកិច្ច
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងសមាជិកអាស៊ានទាំង ៩
07, Nov 2022 , 5:19 pm        
រូបភាព
រូបតំណាងទង់ជាតិអាស៊ាន និងប្រទេសទាំង៩ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា។
រូបតំណាងទង់ជាតិអាស៊ាន និងប្រទេសទាំង៩ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា។
ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសអាស៊ានមានប្រមាណ ៨,៦២៤ពាន់លានដុល្លារ នៅឆមាសទី១ឆ្នាំ ២០២២នេះ។ ក្នុងនោះការនាំចេញរបស់កម្ពុជាគិតជាទំហំទឹកប្រាក់ ១,៨២៦ពាន់លានដុល្លារ ខណៈការនាំចូលវិញ​មានតម្លៃ ៦,៧៩៨ពាន់លានដុល្លារ។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងពាណិជ្ជកម្ម។

រយៈពេល៦ខែកន្លងទៅ កម្ពុជាមានទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងទំហំទឹកប្រាក់ ៨,៦២៤ពាន់លានដុល្លារ។ ជុំវិញរឿងរ៉ាវនេះ សារព័ត៌មានថ្មីៗសូមលើកយក ប្រទេសចំនួន ៩ ដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ដោយក្នុងនោះរួមមាន ៖ 
 
លំដាប់លេខ១ វៀតណាម មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ៣,២៦ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ១,១៧ពាន់លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ២,០៨ពាន់លានដុល្លារ។
 
លំដាប់លេខ២ ថៃ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ២,២៩ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ៤៩៥,៧៨លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ១,៨ពាន់លានដុល្លារ។
 
លំដាប់លេខ៣ សិង្ហបុរី មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ២,០៧ពាន់លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៦២,៣៦លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ២,០១ពាន់លានដុល្លារ។
 
លំដាប់លេខ៤ ឥណ្ឌូណេស៊ី មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ៤៦៥,២១លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ១៣,០៣លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ៤៥២,១៩លានដុល្លារ។
 
លំដាប់លេខ៥ មីយ៉ាន់ម៉ា មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ៣២៥,៦០លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៥១,៦៥លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ២៧៣,៩៦លានដុល្លារ។
 
លំដាប់លេខ៦ ឡាវ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ១០៦,៩១លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ១,៩២លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ១០៤,៩៩លានដុល្លារ។
 
លំដាប់លេខ៧ ហ្វីលីពីន មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ៦៤,០៤លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ២០,០៦លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ៤៣,៩៨លានដុល្លារ។
 
លំដាប់លេខ៨ ម៉ាឡេស៊ី មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ១៣,៧៩លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ០,៦២លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ១៣,១៧លានដុល្លារ។
 
លំដាប់លេខ៩ ព្រុយណេ មានទំហំពាណិជ្ជកម្មជាមួយកម្ពុជា ១១,៣២លានដុល្លារ ដែលក្នុងនោះការនាំចេញពីកម្ពុជាមានតម្លៃ ៥,៨២លានដុល្លារ ខណៈការនាំចូលវិញមានតម្លៃ ៥,៥០លានដុល្លារ៕
 
 
 
 
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com