កីឡាអន្តរជាតិ
អន្តរជាតិ
Crystal Palace និង Fulham មមាញឹកជាងគេនៅថ្ងៃបិទទីផ្សាដោះដូរកីឡាករ 01, Feb 2014 , 12:20 pm
× ទីផ្សាដោះដូរកីឡាករដែលបានដំណើរកាលពីថ្ងៃទី១ ខែមករា បានបិទជាផ្លូវកាលកាលពីរាត្រីថ្ងៃសុក្រទី៣១ ខែមករា។ សម្រាប់ថ្ងៃឱសានវាទចុងក្រោយ ក្លិប Crystal Palace និង Fulham នៃក្របខណ្ឌ English Premier League រកបានចំណូលថ្មីរៀងៗខ្លួនរហូតដល់ទៅ៥នាក់។ ពេញមួយខែមករានេះ Fulham ចុះកិច្ចសន្យាជាមួយកីឡាករថ្មីសរុប៧នាក់។
តម្លៃខ្លួន១២លានផោនដែល Chelsea ផ្តល់ឲ្យ St. Etienne ដើម្បីទទួលបានខ្សែការពារបារាំង Kurt Zouma គឺជាតម្លៃដែលខ្ពស់ជាងគេនៅថ្ងៃបិទទីផ្សា ប៉ុន្តែតម្លៃដោះដូរដ៏ធំបំផុតប្រចាំខែមករានោះ គឺការនាំយកខ្សែបម្រើអេស្ប៉ាញ Juan Mata ពីក្លិប Chelsea របស់ Manchester United ជាមួយនឹងតម្លៃខ្លួន៣៧,១លានផោន។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករសំខាន់ៗដែលបានផ្ទេរនៅថ្ងៃបិទទីផ្សារដោះដូរកីឡាករ៖
Pablo Armero [Napoli - West Ham] ខ្ចីជើង
Dimitar Berbatov [Fulham - Monaco] ខ្ចីជើង
Thievy Bifouma [Espanyol - West Brom] ខ្ចីជើង
Liam Bridcutt [Brighton - Sunderland] ៣លានផោន
Park Chu-Young [Arsenal - Watford] ខ្ចីជើង
Scott Dann [Blackburn - Crystal Palace] មិនបង្ហើបឲ្យដឹង
Emmanuel Frimpong [Arsenal - Barnsley] មិនបង្ហើបឲ្យដឹង
Johnny Heitinga [Everton - Fulham] ផ្ទេរសេរី
Wayne Hennessey [Wolves - Crystal Palace] ៣លានផោន
Lewis Holtby [Tottenham - Fulham] ខ្ចីជើង
Gael Kakuta [Chelsea - Lazio] ខ្ចីជើង
Kim Kallstrom [Spartak Moscow - Arsenal] ខ្ចីជើង
Joe Ledley [Celtic - Crystal Palace] មិនបង្ហើបឲ្យដឹង
Federico Macheda [Manchester United - Birmingham] ខ្ចីជើង
Konstantinos Mitroglou [Olympiakos - Fulham] ១១លានផោន
Dani Osvaldo [Southampton - Juventus] ខ្ចីជើង
Jason Puncheon [Southampton - Crystal Palace] មិនបង្ហើបឲ្យដឹង
Philippe Senderos [Fulham - Valencia] មិនបង្ហើបឲ្យដឹង
Jindrich Stanek [Sparta Prague - Everton] មិនបង្ហើបឲ្យដឹង
Ryan Tunnicliffe [Manchester United - Fulham] មិនបង្ហើបឲ្យដឹង
David Vaughan [Sunderland - Nottingham Forest] ខ្ចីជើង
Wilfried Zaha [Manchester United - Cardiff] ខ្ចីជើង
Kurt Zouma [St Etienne - Chelsea] ១២លានផោន ប៉ុន្តែគេបន្តលេងឲ្យក្លិបចាស់ក្រោមលក្ខខណ្ឌខ្ចីជើងរហូតដល់បញ្ចប់រដូវកាល៕
© រក្សាសិទ្ធិដោយ thmeythmey.com