ជាតិ
ពលរដ្ឋនៅភូមិវាលប្រមាណ១ពាន់គ្រួសារទៀត ស្ម័គ្រចិត្តចាប់ឆ្នោតយកដីឡូតិ៍រុនតាឯក
15, Sep 2022 , 2:59 pm        
រូបភាព
សៀមរាប៖ យ៉ាងហោចណាស់មានពលរដ្ឋប្រមាណ១ពាន់គ្រួសារនៅភូមិវាល សង្កាត់គោកចក បានស្ម័គ្រចិត្តចាប់ឆ្នោតយកដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯក ដែលរាជរដ្ឋាភិបាលរៀបចំដោះស្រាយគោលនយោបាយ សម្រាប់ពលរដ្ឋមានផ្ទះនៅតំបន់១ និងតំបន់២ ក្នុងរមណីយដ្ឋានអង្គរ។ ពលរដ្ឋទាំងនោះ មានទាំងអ្នកភូមិចាស់ និងអ្នកភូមិថ្មី។ នេះជាគ្រួសារបន្ថែមលើគ្រួសារចំនួន ១១១៧គ្រួសារ រស់នៅភូមិត្រពាំងសេស និងភូមិទស្សិណត្បូង សង្កាត់គោកចក ដែលព្រមព្រៀងផ្លាស់ទីក្នុងដំណាក់កាលដំបូង។

សូមទស្សនាទិដ្ឋភាពពលរដ្ឋភូមិវាល មកចាប់ឆ្នោតយកដីឡូតិ៍ទំហំ ២០គុណ៣០ម៉ែត្រ នៅភូមិធម្មជាតិរុនតាឯក នៅបរិវេណរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២
 













Tag:
 សៀមរាប
  រុនតាឯក
© រក្សាសិទ្ធិដោយ thmeythmey.com