ជាតិ
ប្រាសាទភ្នំឈ្ងោក ជាប្រាសាទឥដ្ឋមុនសម័យអង្គរ ស្ថិតក្នុងខេត្តកំពត
18, Sep 2022 , 5:59 pm        
រូបភាព
កំពត៖ ប្រាសាទភ្នំឈ្ងោក ជាប្រាសាទវ័យចំណាស់មួយ ស្ថិតក្នុងរូងភ្នំឈ្ងោក ក្នុងស្រុកទឹកឈូ ខេត្តកំពត។ ប្រាសាទនេះ ស្ថិតក្នុងរចនាបថថាឡាបវិវ៉ាត់ ចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។
 
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត ប្រាសាទមួយនេះ ត្រូវបានអ្នកប្រាជ្ញ បុរាណវិទូ ចាត់ទុកជាប្រាសាទមុនអង្គរ។ ប្រាសាទនេះ មានលក្ខណៈស្រដៀងទៅនឹងប្រាសាទអាស្រមមហាឥសី ខេត្តតាកែវ និងប្រាសាទហាន់ជ័យ ខេត្តកំពង់ចាម។ នៅផ្នែកខាងក្នុងនៃប្រាសាទឥដ្ឋនេះ មានលិង្គថ្មធម្មជាតិ ដុះចេញពីបាតភ្នំ ដែលស្ថិតនៅចំកណ្ដាលប្រាសាទ។ 
 
(ដងស្រង់ពី ឯកសារ របស់ការិយាល័យបេតិកភណ្ឌ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត)
 
តទៅនេះសូមលោកអ្នកនាង ទស្សនាកម្រងរូបភាពពី ប្រាសាទភ្នំឈ្ងោក ដូចខាងក្រោម៖ 
 







 

Tag:
 ThmeyThmey25
  ប្រាសាទបុរាណ
  ព័ត៌មានរូបភាព
  ប្រាសាទភ្នំឈ្ងោក
© រក្សាសិទ្ធិដោយ thmeythmey.com