កីឡាអន្តរជាតិ
អន្តរជាតិ
Simeone បំបែកកំណត់ត្រា Aragones ដែលដឹកនាំ AT Madrid ច្រើនប្រកួតបំផុតនៅ La Liga
20, Sep 2022 , 8:29 am        
រូបភាព
 ​លោក Diego Simeone បានបំបែកកំណត់ត្រារបស់លោក Luis Aragones ក្នុងនាមជាអ្នកចាត់ការទូទៅ ដែលដឹកនាំក្រុម Atletico Madrid ប្រកួតក្នុងក្របខណ្ឌ La Liga។


ជំនួប ​Madrid Derby រវាង ​Atletico Madrid និង Real Madrid ជាការប្រកួតលីគកំពូលអេស្ប៉ាញលើកទី ៤០៨ ហើយសម្រាប់លោក Simeone ក្នុងនាមជាអ្នកចាត់ការ Atletico Madrid។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ឡើងដឹកនាំក្រុមមានមូលដ្ឋានក្នុងក្រុងម៉ាដ្រីឌប្រទេសអេស្ប៉ាញមួយនេះនៅឆ្នាំ ២០១១ កក្រោយផ្លាស់ចេញពី ​Racing Club។
 
លោក Simeone រកបានជ័យជម្នះ ២៤៧ប្រកួត ចំណោមការប្រកួត ៤០៨លើក ក្នុងនោះស្មើ ៩៥លើក និងចាញ់ ៦៤លើក។
ដឹកនាំ AT Madrid ១១ឆ្នាំ លោក Simeone  បានជួយក្រុម Atletico Madrid ឈ្នះពានរង្វាន់ចំនួន៨ ក្នុងនោះក៏មានពានរង្វាន់ La Liga រដូវកាល ២០១៣-១៤ និង ២០២០-២១​ ផងដែរ។
 
ក្រៅពីលោក Simeone កីឡាករខ្សែបម្រើវ័យចំណាស់ប្រចាំក្រុម Koke ក៏ធ្វើបានកំណត់ត្រាថ្មីមួយផងដែរ នៅពេលជួយ Real Madrid នៅរាត្រីថ្ងៃទី១៨ ខែកញ្ញា។ Koke បានតាមស្មើកំណត់ត្រាលោក ​Adelardo Rodriguez សម្រាប់ការបង្ហាញខ្លួនច្រើនជាងកីឡាករដទៃក្នុងប្រវត្តិសាស្ត្រ ​Atletico Madrid។ 
 
កីឡាករសញ្ជាតិអេស្ប៉ាញ Koke ដែលជាកីឡាករសំខាន់របស់លោក Simeone  បង្ហាញខ្លួនឱ្យក្រុម Atletico Madrid​ ដល់ទៅចំនួន៥៥៣ ប្រកួត៕
 

Tag:
 Atletico Madrid
  Diego Simeone
© រក្សាសិទ្ធិដោយ thmeythmey.com