ជាតិ
យុវជនសកម្ម សេវាល្អ
កោះកុង៖ ទោះគ្មានសិស្សពិការ តែអនុវិទ្យាល័យជីខក្រោម មានជម្រាលជនពិការសម្រាប់ត្រៀមទទួល​សិស្ស
25, Sep 2022 , 9:19 pm        
រូបភាព
ដោយ តាំង បួយ (យុវជនឃុំជីខក្រោម) 
 
ស្រែអំបិល, កោះកុង៖ រយៈពេលជាង១០ឆ្នាំហើយ ដែលអនុវិទ្យាល័យជីខក្រោម បានផ្ដល់កន្លែងអប់រំដល់សិស្សានុសិស្ស ក្នុងឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង។ លោក ឈិន សំរិទ្ធឌី នាយកអនុវិទ្យាល័យជីខក្រោម បានអះអាងថា ទោះបីជារយៈពេលជាង១០ឆ្នាំមកនេះ មិនទាន់មានសិស្សពិការចូលរៀនក៏ពិតមែន តែសាលារៀនបានមានជម្រាលជនពិការចំនួនពីរគឺនៅមុខថ្នាក់រៀន និងបន្ទប់ទឹក ដើម្បីត្រៀមសម្រាប់សិស្ស ដែលមានពិការភាព ងាយស្រួលធ្វើដំណើរមករៀន។ ជាមួយគ្នានេះ នាយកសាលារូបនេះ ក៏បានសំណូមពរដល់អាណាព្យាបាលសិស្ស ដែលមានពិការភាព ត្រូវជំរុញកូនឱ្យចូលរៀន ព្រោះសាលាបានយកចិត្តទុកដាក់ និងផ្ដល់ភាពងាយស្រួលដល់សិស្សពិការ ដើម្បីទទួលបានឱកាសអប់រំដូចក្មេងដទៃទៀតដែរ។ លោក ឈិន សំរិទ្ធឌី ៖«បើសិនជាមានសិស្សពិការចង់ចូលរៀនយើង មិនរើសអើងពួកគាត់ទេ មានតែការតាំងចិត្តបង្រៀនឱ្យអស់ពីសមត្ថភាពនិងអស់ពីចិត្ត»។

 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
(វីដេអូនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 

Tag:
 ជនពិការ
 សិស្ស
 អប់រំ
  ស្រែអំបិល
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com