ជាតិ
អាស៊ាន
​​​ន​យោ​បាយ​ជាតិ​
នាឡិកាអាស៊ាន «Made in Cambodia» នឹងត្រូវចែកជូន​មេដឹកនាំកំពូលក្នុងកិច្ច​ប្រជុំអាស៊ាន
10, Nov 2022 , 9:29 am        
រូបភាព
ដោយ: រួបរួម
កម្ពុជា​បាន​ផលិត​នាឡិកាម៉ាក​អាស៊ាន​ «Made in Cambodia» រហូត​ដល់​២៥ ​សម្រាប់​មេដឹកនាំ​កំពូល​នៃ​បណ្តា​ប្រទេស​អាស៊ាន និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​អន្តរជាតិនានា ដែលនឹង​ចូល​ក្នុងកិច្ច​ប្រជុំកំពូល​អាស៊ាន​ ពីថ្ងៃទី៨ ដល់១៣ ​វិច្ឆិកា ។
 
«ឲ្យគេ​ដឹងថា ខ្មែរបច្ចុប្បន្នអាចផលិត​បាននាឡិកា​ ហើយ​ខ្ញុំ​នឹង​ចែក​ជាកាដូ ជូន​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ហើយថ្ងៃនោះ ខ្ញុំ​នឹងពាក់នាឡិកាម៉ាកអាស៊ាន​តែម្តង ដែលកម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំ»។ នេះជាការ​បញ្ជាក់​របស់សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាស​នៃពិធីចែកសញ្ញាបត្រនិស្សិត​សាកល​វិទ្យាល័យ​ភ្នំពេញអន្តរជាតិ (PPIU) កាលពីថ្ងៃទី​១១ ខែតុលា ។

បើ​តាមសម្តេច ក្រៅ​ពី​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាលអាស៊ាន​ដែលមាន​១០​ប្រទេស កម្ពុជា បាន​អញ្ជើញ​មេដឹកនាំ​ស្ថាប័ន​អន្តរជាតិជាច្រើន ដោយមាន​តាំងពី​ប្រធានធនាគារ​ពិភពលោក, អគ្គនាយក IMF, ប្រធាន​ធនាគារ ADB, អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក​, អគ្គនាយក​អង្គការ​សុខ​ភាពពិភពលោក, ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប,​ ប្រធាន​អង្គការ​សហ​ប្រតិបត្តិការសៀងហៃ និង​ប្រធាន​វេទិកា​សេដ្ឋកិច្ចពិភពលោក។
 
មេដឹកនាំ​ស្ថាប័ន​អន្តរជាតិ ដែល​នឹង​មក​ចូល​រួម​វេទិកា​ទាក់ទងនឹងកិច្ច​សន្ទនាសកល (Global Dialogue) ​លើកទី២ ក៏​នឹង​ទទួល​បាន​កាដូនាឡិកាម៉ាកអាស៊ាន Made in Cambodia ពីម្ចាស់ផ្ទះកម្ពុជា ផងដែរ៕
 

Tag:
 អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com