កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Hull City ទល់ Birmingham ពន្យាពេល៣០នាទី ដោយសារបង្គោលទីធំខុសបច្ចេកទេស
17, Oct 2022 , 4:49 pm        
រូបភាព
រូបភាព៖The Sun
រូបភាព៖The Sun
 ការប្រកួតរវាងក្រុម ​Hull City ស្វាគមន៍ក្រុម Birmingham City ដែលជាជំនួបក្នុងក្របខណ្ឌទីពីររបស់អង់គ្លេស Championship ត្រូវបានពន្យាពេលជាង ៣០នាទី ព្រោះតែបញ្ហារបាទីមានទំហំធំខុសបច្ចេកទេស។ ក្រុមអាជ្ញាកណ្តាលកាត់ក្តី សម្រេចឱ្យមន្ត្រីក្នុងកីឡដ្ឋានរៀបចំកាត់តម្រឹមរបាទីឱ្យបានត្រឹមត្រូវតាមស្តងដារឡើងវិញ ទើបបន្តការប្រកួត។


អាជ្ញាកណ្តាលលើទីលានលោក Leigh Doughty និងជំនួយការ បានសម្រេចចិត្តចំណាយពេលជាង ៣០នាទីមុនការប្រកួតទៅតាមកាលវិភាគដែលបានតម្រូវក្នុងកីឡដ្ឋាន MKM ក្រោយពេលក្រុមមន្ត្រីប្រចាំកីឡដ្ឋានបានកាត់ ​និងកែតម្រូវទំហំរបាទីឡើងវិញ ឱ្យត្រូវនឹងស្តង់ដារប្រព័ន្ធត្រួតពិនិត្យគ្រាប់បាល់ ឬ Goal-Line technology និងបានដំណើរការប្រក្រតីឡើងវិញ។
បើតាមសេចក្តីថ្លែងការណ៍ពីសំណាក់ក្រុម Hull City នៅលើបណ្តាញសង្គម Twitter ការប្រកួតត្រូវបានពន្យាពេលជាង ៣០នាទីព្រោះហេតុផលដូចនេះ។
 
«ការប្រកួតរសៀលនេះត្រូវបានពន្យាពេលជាង ៣០នាទី ក្រុមមន្រ្តីកាតសេចក្តីការប្រកួតបានប្រាប់មកក្លិបថា របាទីក្នុងទីលានប្រកួតត្រូវការតែតម្រូវឡើងវិញ ដើម្បីឱ្យប្រព័ន្ធតាមដានក្នុងការប្រកួតមានដំណើរការ មុនការប្រកួអាចតត្រូវចាប់ផ្តើមជាថ្មីបាន។»។ ក្លិប Hull City ប្រាប់ពីមូលហេតុបែបនេះ។
 
Hull City បច្ចុប្បន្នជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ២១ នៃក្របខណ្ឌ Championship ក្នុងចំណោម ២៤ក្រុមដោយឆ្លងកាត់ការប្រកួតចំនួន ១៤លើក រកបានជ័យជម្នះត្រឹម៤លើក ស្មើ២លើកប៉ុណ្ណោះ ចាញ់មានដល់៨លើក មាន១៤ លើតំបន់គ្រោះថ្នាក់។ ចំណែក Birmingham City ស្ថិតនៅចំណាត់ថ្នាក់លេខ១២ មាន១៩ពិន្ទុ៕
 

Tag:
 Hull city
  Birmingham
© រក្សាសិទ្ធិដោយ thmeythmey.com