កីឡាអន្តរជាតិ
អន្តរជាតិ
Alisson បង្កើតកំណត់ត្រានៅ EPL ក្នុងនាមអ្នកចាំទីស៊ុតបញ្ចូលទី​ និង Asisst ៤រដូវកាលជាប់គ្នា
17, Oct 2022 , 9:29 pm        
រូបភាព
រូបភាព៖ liverpool
រូបភាព៖ liverpool
 Alisson Becker អ្នកចាំទី Liverpool បានក្លាយជាអ្នកចាំទីដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលរកគ្រាប់បាល់ស៊ុតបញ្ចូលទី និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមសម្រេចទី (Asisst) នៅ៤រដូវកាលជាប់គ្នានៅក្របខណ្ឌ Premier League។ Alisson បញ្ជូនបាល់ឱ្យ Mohamed Salah ស៊ុត ១គ្រាប់យកឈ្នះលើ Manchester City ក្នុងជំនួបលីគសប្តាហ៍ទី១០ ថ្ងៃទី១៦ ខែតុលា។


Mohamed Salah រកបានឱកាសពីការបញ្ជូនបាល់ពីអ្នកចាំទី ​Alisson ហើយស៊ុតសម្រេចទីក្រុម Man City នៅនាទី៧៦ ដើម្បីជួយ Liverpool ឈ្នះ ១-០។ បន្ទាប់ពីការបញ្ជូនបាល់យ៉ាងល្អនោះ Alisson បានជាប់ជាអ្នកចាំទីដែលរួមចំណែកជួយក្រុមដោយ asisst ចំនួន៣លើក និងស៊ុតបញ្ចូលទី១លើកនៅ Premier League ​ចាប់តាំងពីបង្ហាញខ្លួនឱ្យ Liverpool ៥រដូវកាល។
 គ្រាប់បាល់បញ្ជូន ៤លើក និងស៊ុត១គ្រាប់របស់អ្នកចាំទីសញ្ជាតិប្រេស៊ីលរូបនេះ កើតឡើងកើតឡើងនៅ៤រដូវកាលផ្សេងគ្នា ក្នុងនោះ Asisst ៤លើកនៅរដូវកាល ២០១៩-២០, ២០២១-២២ និង ពីរលើកនៅ ២០២២-២៣នេះ រួមជាមួយ១គ្រាប់នៅរដូវកាល ២០២០-២១​ ទល់ West Bromwich Albion។
 
តាមរយៈសមិទ្ធផលនេះ Alisson បានឡើងឈរពីលើអតីតអ្នកចាំទី ​Manchester United លោក Peter Schmeichel ដែលធ្លាប់ជាកីឡាករស្ថិតនៅកំពូលលើបញ្ជីឈ្មោះនៅ Premier League។ លោក Schmeichel ធ្លាប់ស៊ុតពីរគ្រាប់ និងមិនដែល Asisst ឡើយ។
 
អ្វីដែលគួរឱ្យចាប់អារម្មណ៍ Alisson រដូវកាល ២០២២-២៣ នេះរូបគេបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត ចំនួន២គ្រាប់ច្រើនជាងកីឡាករ Manchester City ដែលមានតម្លៃជាង១០០លានផោន Jack Grealish អតីតកីឡាករ Aston Villa ដែលមានត្រឹម ១គ្រាប់ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតរដូវកាលថ្មីនេះ៕
 
 
 
 
 
 
 

Tag:
 Alisson Becker
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com