កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool ថ្កោលទោសអ្នកគាំទ្រ Man City ដែលស្រែករឿងអកុសលនៅ Anfield
17, Oct 2022 , 5:27 pm        
រូបភាព
រូបភាព៖ Talksports
រូបភាព៖ Talksports
ក្រុមហង្សក្រហម Liverpool ថ្ងៃទី១៦ ខែតុលា​ ថ្កោលទោសក្រុមអ្នកគាំទ្រក្រុម Manchester City មួយក្រុមដែលបានស្រែកច្រៀងខ្លាំងៗអំឡុងពេលប្រកួត ដោយប្រើពាក្យអាក្រក់ទាក់ទង់នឹងសោកនាដកម្មក្នុងកីឡដ្ឋាន Anfield ។


ក្នុងជ័យជម្នះ ១-០ របស់ liverpool លើ Manchester City ជាការជួបគ្នាដ៏មានភាពតានតឹងខ្លាំង។ ក្រុមទាំងសងខាងបានបង្កជារឿងរ៉ាវជាច្រើន ហើយបន្សល់ទុកនូវភាពជូចត់ដល់ក្រុម Liverpool ក្រោយត្រូវបានអ្នកគាំទ្រ Man City ច្រៀងចម្រៀងដ៏ក្រៀមក្រំពីសោកនាដកម្មដែលធ្វើឱ្យអ្នកគាំទ្រ Liverpool ស្លាប់ ដែលជាហេតុការណ៍ដ៏អាក្រក់កើតឡើងលើ Liverpool។
 
«យើងពិតជាសោកស្តាយនឹងខកចិត្តខ្លាំងដែលបានឮនៅការស្រែកច្រៀងដែលសំដៅទៅលើគ្រោះមហន្តរាយក្នុងកីឡដ្ឋាន ពីផ្នែកអ្នកគាំទ្រមកពីក្រៅទឹកដីក្នុងការប្រកួតនាកីឡដ្ឋាន Anfield ។ ពួកគេធ្វើឱ្យប៉ះពាល់ដល់ក្រុមគ្រួសារអ្នកដែលបានរស់រានជីវិត និងអ្នកពាក់ពាន់ក្នុងគ្រោះថ្នាក់នោះ។»។ នេះបើតាមការប្រកាសរបស់ក្លិប Liverpool។
 
កាលខែ មេសា​ ឆ្នាំ ១៩៨៩ នៅប្រទេសអង់គ្លេស អ្នកគាំទ្រក្រុម Liverpool ចំនួន ៩៦នាក់ត្រូវបានមនុស្សផ្សេងទៀតរុញច្រាននិងរអិលកិនពីលើគ្នារហូតដល់ស្លាប់ ស្ថិតក្នុងបរិវេនកីឡដ្ឋាន Hillsborough ដែលហ៊ុមព័ទ្ធបិទជិតជាមួយមនុស្សច្រើនកុះករក្នុងទីក្រុង Sheffield មុនការប្រកួតជំនួបពានរង្វាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Liverpool និង Nottingham Forest។
 
លើសពីនេះ Liverpool ក៏បានអះអាងថានឹងធ្វើការជាមួយអាជ្ញាធរដើម្បីបើកការស៊ើបអង្កេត ហើយក៏សហការជាមួយ Man City លើបញ្ហាការស្រែកដោយប្រើពាក្យសម្តីមិនល្អនេះ ដើម្បីស្វែងរកបង្កហេតុ។
 
ក្រោយឆ្មក់បានជ័យជម្នះលើក្រុម Man City នៅសប្តាហ៍ទី១០ Liverpool រកបាន៣ពិន្ទុបន្ថែមហើយបន្តឈរចំណាត់លេខ៨ ដែលមានពិន្ទុសរុប ១៣ពិន្ទុ ឆ្លងកាត់ការប្រកួត៩លើក។ Man City ស្ថិតនៅចំណាត់ថ្នាក់លេខ២ មាន២៣ ពិន្ទុមានគម្លាតពិន្ទុពីក្រុម Arsenal ៤ពិន្ទុដែលឈរនៅកំពូលតារាង៕
 

Tag:
 Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com