អន្តរជាតិ
ទាហានរក្សាសន្តិភាព UN ស្លាប់ពីរនាក់ និងរងរបួស៤នាក់ដោយសារផ្ទុះមីននៅម៉ាលី
18, Oct 2022 , 10:39 am        
រូបភាព
បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅម៉ាលី (MINUSMA) លើកឡើងនៅថ្ងៃទី១៧ ខែតុលាថា ទាហាន MINUSMA ពីរនាក់បានស្លាប់ខណៈទាហានបួននាក់ទៀតបានរងរបួសដោយសារ
                                                                                                                                                                                                                                                         
ក្នុងសារមួយបង្ហោះក្នុងបណ្ដាញសង្គម Twitter បេសកកម្ម MINUSMA អះអាងថា​ ទាហាន រក្សា​សន្តិភាពចំនួន២នាក់បានស្លាប់និងបួននាក់រងរបួសកំពុងបំពេញបេសកកម្មរក្សាសន្តិភាព​ និង​កំពុង​តែ​ដើរល្បាតរុករកមីននៅភាគខាងជើងនៃក្រុង Tessalit ក្នុងតំបន់ Kidal។
 
យ៉ាងហោចណាស់ កងរក្សាសន្តិភាពចំនួន៧៤នាក់ត្រូវបានសម្លាប់ដោយសារអាវុធជាតិ ផ្ទុះឬមីន (IEDs) នៅក្នុងការវាយប្រហារនៅម៉ាលីចាប់តាំងពីការចាប់ផ្តើមបេសកកម្មក្នុង ឆ្នាំ២០១៣ ដែល​ធ្វើ​ឱ្យ MINUSMA ក្លាយជាបេសកកម្មរក្សាសន្តិភាពរបស់ UN ដែលមានមនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​លើ​ពិភពលោក។ 
 
បើតាមរបាយការណ៍របស់ MINUSMA IEDs និងមីនបានសម្លាប់មនុស្ស១០៣នាក់ និងរបួស ២៩៧ នាក់នៅម៉ាលីកាលពីឆ្នាំមុន៕
 
     

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com