កីឡាអន្តរជាតិ
អន្តរជាតិ
EPLសប្តាហ៍ទី១១៖ Brighton ទទួលក្រុមបាតតារាង Nottingham មុន Crystal Palace ជួប Wolves
18, Oct 2022 , 5:39 pm        
រូបភាព
Premeir League បន្តដំណើរការប្រកួតសម្រាប់សប្តាហ៍ទី១១ របស់ខ្លួន ដោយការប្រកួតចំនួន ២គូនឹងធ្វើឡើងក្នុងរាត្រីថ្ងៃទី១៨ ខែតុលានេះ។ Brighton & Hove Albion ទទួលភ្ញៀវ Nottingham Forest ដែលនៅបាតតារាងលីគកំពូលអង់គ្លេស មុនពេល Crystal Palace ស្វាគមន៍ ​Wolverhampton Wanderers។ ជំនួបរវាង Arsenal និង Manchester City ថ្ងៃទី១៩ ត្រូវលើកពេល ចំណែកវេលាម៉ោង ២:១៥យប់ Manchester United ស្វាគមន៍ Tottenham Hotspur។


Brighton កំពុងសម្លឹងយកឈ្នះឡើងវិញលើក្រុមស្ថិតនៅបាតតារាង Nottingham ក្រោយរងបរាជ័យ ២លើកចុងក្រោយជាប់គ្នាក្នុងក្របខណ្ឌ Premier League។ សប្តាហ៍មុនក្រុមដែលដឹកនាំដោយលោក Roberto de Zerbi រងបរាជ័យក្រោមថ្វីជើងក្រុម Brentford លទ្ធផល ២-០ បន្ទាប់ពីចាញ់ Spurs ១-០ នៃការប្រកួតសប្តាហ៍ទី៨។ Nottingham ទើបឡើងមកវិញនៅ EPL ក៏មិនទទួលបានផលវិជ្ជមានប៉ុន្មានឡើយដោយសប្តាហ៍មុនពួកគេបរាជ័យក្រោមថ្វីជើង Wolves ១-០។


 
ជំនួប Crystal Palace ទល់ Wolves នឹងក្លាយជាការប្រកួតដ៏តឹងតែងមួយ ខណៈក្រុមទាំងពីមិនមានគម្លាតពិន្ទុឆ្ងាយប៉ុន្មានឡើយ។ Crystal ដែលរកបានត្រឹម១០ពិន្ទុនឹងបើកទ្វាកីឡដ្ឋាន Selhurst Park ទទួល Wolver ដែលមានត្រឹម៩ពិន្ទុ សម្រាប់ការប្រកួតរាត្រីនេះវេលាម៉ោង ២:១៥យប់។ ប៉ះគ្នារាត្រីនេះក្រុមទាំងសងខាង មិនមានកំណត់ត្រាលើសគ្នាប៉ុន្មានឡើយ ដោយលោក ​Patrick Vieira អ្នកចាត់ការ Crystal Palace ជាក្រុមមិនសូវជោកជ័យរកគ្រាប់បាល់ឡើយរដូវកាលថ្មីនេះ។  Wolves ដឹកនាំដោយលោក Steve Davis ជាក្រុមកំណត់ត្រាមិនល្អឡើយសម្រាប់ប្រកួតក្រៅទឹកដី ក្នុងនោះ ៩លើកចុងក្រោយបរាជ័យ៧ និងស្មើ២លើក។
 
ការជួបគ្នារវាងបិសាចក្រហម Man United និងមាន់ក្នាយមាស Spurs ក្លាយជាជំនួបដ៏ធំប្រចាំសប្តាហ៍ទី១១​ នេះ បន្ទាប់ការប្រកួតរវាង Arsenal និង Man City បានលើកពេលវេលា។ បើទោះបីមានភាពល្អប្រសើរគួរឱ្យកត់សម្គាលពីការដឹកនាំរបស់ Erik ten Hag លើបិសាចក្រហមក្តី បញ្ហាទម្រង់លេងដ៏ល្អនឹងការប្រយុទ្ធដ៏មុតស្រួចតំបន់ប្រយុទ្ធបន្តក្លាយជាបញ្ហាដ៏ធំមួយនៃក្រុមយក្សអង់គ្លេសមួយនេះ។ Anthony Martial រងរបួសភារកិច្ចរាប់រងការបញ្ចប់ទីធ្លាក់លើ Marcus Rashford និង Cristiano Ronaldo តែច្រើនប្រកួតកន្លងមកបិសាចមុនសូវមានគ្រាប់ស៊ុតលើគូប្រកួតច្រើនលើសពី៣ គ្រាប់ ឬ ២គ្រាប់ឡើយ។ 
  


Spurs ស្ថិតនៅចំណាត់ថ្នាកលេខ៣ នៃតំបន់កំពូលទាំង៤​ មាន ២៣ពិន្ទុ ស្មើ Man City ឆ្លងកាត់ ១០ប្រកួតមកនេះ Spurs រកជ័យជម្នះបាន ៧លើក ស្មើ២ និងចាញ់២។ មួយរយៈកាលចុងក្រោយ បន្ទាប់តែពីរដូវកាលថ្មីបានបើក Spurs ដឹកនាំដោយលោក Antonio Conte កំពុងតែទទួលបានផ្លែផ្កាយ៉ាងល្អទាំងការប្រកួតនៅ Premier League ក៏ដូចជាពានរង្វាន់ Champions League។ កាលពីសប្តាហ៍មុនពួកគេយកឈ្នះលទ្ធផល ២-០ លើ Everton ខណៈដែល ​Man United បានត្រឹមស្មើក្នុងទឹកដីខ្លួនឯងពេលជួប Newcastle United។
ចំណែកការប្រកួតរវាង Arsenal ទទួល Man City ត្រូវបានលើកពេលវេលាទៅពេលក្រោយ ក្រោមមូលហេតុក្រុមដឹកនាំដោយលោក Mikel Arteta ត្រូវប្រកួតជំនួបពានរង្វាន់ UEFA Europa League ទល់ PSV Eindhoven ឡើងវិញ។ ការប្រកួតនោះបានផ្អាកកាលពីថ្ងៃទី១៥ ខែកញ្ញា ដោយសារអង់គ្លេសរៀបចំពីធីកាន់ទុក្ខការយាងសោយទិវង្គត់នៃព្រះមហាក្សត្រី អេលីហ្សបែតទី២។ 
 
ការប្រកួតដ៏ចាំបាច់ខ្លាំងនៃពានរង្វាន់អឺរ៉ុបនេះគឺឱ្យស្របតាមគោលការដែលបានកំណត់របស់ UEFA ដែលតម្រូវឱ្យរាល់ការប្រកួតវគ្គសន្សំពិន្ទត្រូវបានបិទបញ្ចប់ឱ្យបានមុនការប្រកួត FIFA World Cup 2022 នៅប្រទេសកាតា។ ប្រសិនបើការប្រកួតដែល Arsenal ទល់ PSV Eindhoven នេះមិនត្រូវបានបំពេញនោះទេ ក្រុមទាំងពីរនេះនឹងត្រូវប្រឈមការកាត់ ៣ពិន្ទុ UEFA បើមានការប្រកួតនៅក្រោយព្រឹត្តិការណ៍ World Cup។ ដោយយ៉ោងលើតម្រូវការនៃ FIFA ក្របខណ្ឌ Premier League ក៏បានសម្រេចផ្អាកប្រកួតរបស់ Arsenal និង Man City ហើយលើកប្រកួត។
 
ខាងក្រោមនេះជាការប្រកួតគូដទៃនៃសប្តាហ៍ទី១១ នេះ៖
 
AFC Bournemouth ទទួល Southampton 
Brentford ទទួល Chelsea
Liverpool ទទួល West Ham
Newcastle ស្វាគមន៍ ​Everton 
Fulham ជួប Aston Villa
Leicester City ជួប Leeds United៕
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com