កីឡាអន្តរជាតិ
អន្តរជាតិ
Son ត្រូវវះកាត់ ស្របពេល World Cup ជិតមកដល់
03, Nov 2022 , 2:59 pm        
រូបភាព
Son Heung-Min នៅមិនទាន់ច្បាស់ថាអាចជួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងនៅ World Cup ឆ្នាំ២០២២ នៅកាតាទេ បន្ទាប់ពីត្រូវទទួលការវះកាត់របួសលើផ្ទៃមុខ។ នេះបើតាមការប្រកាសរបស់ក្លិប Tottenham Hotspur នៅថ្ងៃទី៣ ខែវិច្ឆិកា។


Son បានរងរបួសលើផ្ទៃមុខអំឡុងការប្រកួត Champions League រវាង Spurs ទល់ Olympique de Marseille នាទឹកដីបារាំងកាលពីថ្ងៃទី១ ខែវិច្ឆិកា។ ខ្សែប្រយុទ្ធ វ័យ ៣០ឆ្នាំរូបនេះ បានប៉ះទង្គិចជាមួយខ្សែការពារ Chancel Mbemba ហើយត្រូវរបួសត្រង់ក្រោមភ្នែកខាងឆ្វេងនៅពាក់កណ្តាល់តង់ទី១។ Son ត្រូវបានគ្រូពេទ្យចូលទីពិនិត្យ មុនម្រេចចិត្តប្តូរចេញ​។
 
«យើងអាចបញ្ជាក់បានថា Heung-Min Son នឹងត្រូវទទួលយកការវះកាត់សម្រាប់របួសដែលស្ថិតតាមរង្វង់ភ្នែកឆ្វេងរបស់គេ។ ក្រោយការវ៉ះកាត់ Son នឹងត្រូវតាមដានរបួសបន្តមទៀត។»។ នេះបើតាមសេចក្តីប្រកាស់របស់ក្លិប Spurs ស្របពេលការប្រកួតកីឡាបាល់ទាត់ពិភពលោកខិតជិតមកដល់។
 
ក្តីសង្ឃឹមរបស់កូរ៉េខាងត្បងក្នុងការធ្វើដំណើរទៅកាន់ព្រឹត្តិការណ៍ ​World Cup នៅកាតា ពឹងផ្អែកខ្លាំងលើ Son។ សម្រាប់កូរ៉េខាងត្បូង Son រកបានគ្រាប់បាល់ចំនួន ៣៥គ្រាប់ ពីការបង្ហាញខ្លួន ១០៤លើក ហើយកូរ៉េខាងត្បូងស្ថិតនៅក្នុងពូល H ជាមួយក្រុមខ្លាំងៗដូចជា ព័រទុយហ្គាល់ ហ្គាណា និងអ៊ុយរូហ្គាយ។
 
ក្លិបមាន់ខ្នាយមាស មិនបានបញ្ជាក់អំពីរយៈពេលនៃការព្យាបាលរបួសរបស់ Son ឡើយ ប៉ុន្តែរបួសរបស់គេអាចនឹងជាបញ្ហាដ៏ធំសម្រាប់ Spurs ផងដែរ ស្របពេលត្រូវប៉ះ Liverpool នៃជំនួប Premier league នៅថ្ងៃទី៥ ខែវិច្ឆិកានេះ៕
 
 

Tag:
 World Cup
  Son Heung-Min
© រក្សាសិទ្ធិដោយ thmeythmey.com