ជាតិ
បុណ្យអុំទូក
អ្នកទេសចរជិត៥០ម៉ឺននាក់ បានទៅកម្សាន្តខេត្តព្រះសីហនុ នាឱកាសបុណ្យអុំទូក 10, Nov 2022 , 9:59 pm

ភ្ញៀវទេសចរមកកម្សាន្តនៅតាមឆ្នេរសមុទ្រ រូបពីរដ្ឋបាលខេត្តព្រះសីហនុ
×![]()
ដោយ៖ ចៀន និតា
ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរសរុប ៤៩៤ ៩១៩នាក់ ក្នុងរយយ:ពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី ៧ ដល់ ៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ចំនួនភ្ញៀវដែលមកកម្សាន្តយ៉ាងច្រើនកុះករនេះ គឺដោយសារមធ្យាបាយធ្វើដំណើរមានភាពល្អប្រសើរតាមរយៈផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ។
របាយការណ៍ពីរដ្ឋបាលខេត្តព្រះសីហនុ បានរៀបរាប់ថា ថ្ងៃទីមួយថ្ងៃពិធីបុណ្យអុំទូក គឺមានភ្ញៀវទេសចរចំនួន១០៧ ៣៧១នាក់ បានមកកម្សាន្តខេត្តព្រះសីហនុ, ថ្ងៃទីពីរមាន១៥៤ ៩៥២ នាក់ និងថ្ងៃទីបី គឺមាន៨ម៉ឺននាក់។
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាក់ថាក្នុងឱកាសពិធីបុណ្យអុំទូកកន្លងមក អាជ្ញាធរបានរៀចំ និងគ្រប់គ្រងឆ្នេរសមុទ្រមានសណ្តាប់ធ្នាប់ល្អ , ការប្រគុំតន្ត្រី រួមទាំងមានការដាក់តាំងពិព័រណ៍សម្រាប់ភ្ញៀវទេសចរចូលទស្សនា ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com