ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពង់ធំ៖ សាលាឃុំព្រៃគុយ មានជម្រាលដើម្បីឱ្យពលរដ្ឋមានពិការភាពងាយទៅទទួល​សេវា
26, Nov 2022 , 7:00 pm        
រូបភាព
ដោយ៖ យុវជនឃុំព្រៃគុយ

ស្រុកកំពង់ស្វាយ, ខេត្តកំពង់ធំ​ ៖ លោក ជឿន សុខុន មេឃុំព្រៃគុយ បានសង់ជម្រាលក្នុងសាលាឃុំជូនពលរដ្ឋមានពិការភាព ដើម្បីផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋពិការ។ លោក ជឿន សុខុន បានអះអាងថា ជម្រាលជនពិការនេះ ត្រូវបានសាងសង់រយៈពេលប្រមាណ៣ឆ្នាំមកហើយ។  បើតាមលោកមេឃុំ ការសាងសង់ជម្រាល គឺតបតាមការស្នើសុំរបស់ពលរដ្ឋ និង ដើម្បីឱ្យពួកគាត់មកទទួលសេវាសាធារណៈងាយស្រួលដូចពលរដ្ឋទូទៅដែរ។ មេឃុំព្រៃគុយ បញ្ជាក់ថា៖«ជម្រាលនេះ ផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋមកសាលាឃុំ ។ យើងតែងយកចិត្តទុកដាក់ដល់ជនពិការ ស្រ្តីមានផ្ទៃពោះ និងគ្រួសារក្រីក្រ»។
 

ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 

 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 
 
 

Tag:
 ជម្រាលជនពិការ
  ឃុំព្រៃគុយ
© រក្សាសិទ្ធិដោយ thmeythmey.com