សេដ្ឋកិច្ច
អន្តរជាតិ
អេមីរ៉ាតអារ៉ាប់រួម ជាប្រទេសដែលមានភាគរយជនអន្តោប្រវេសន៍ច្រើនជាងគេ
26, Nov 2022 , 11:00 pm        
រូបភាព
 រូបភាពពី The National News ។
រូបភាពពី The National News ។
នៅលើពិភពលោកមានតែ ៨ ប្រទេសប៉ុណ្ណោះដែលមានប្រជាជនជាង ៣០ភាគរយជាជនបរទេស។ ទន្ទឹមនេះមានប្រទេសចំនួន ៤ ដែលមានជនបរទេសជាប្រជាជនលើសពី៥០ភាគរយរួមមាន អេមីរ៉ាតអារ៉ាប់រួម កាតា គុយវ៉ែត និងបារ៉ែន។

ប្រជាជននៃបណ្តាប្រទេសទាំងអស់នៅលើពិភពលោក មានជនបរទេសជាមធ្យមប្រហែល​ ៥ភាគរយ ប៉ុណ្ណោះ។ ក្នុងនោះប្រជាជនអន្តោប្រវេសន៍ដែលមានភាគរយនាំមុខគេបានទៅលើអេមីរ៉ាតអារ៉ាប់រួមមានអត្រារហូតដល់ជាង៨៨ភាគរយ ខណៈតាមពីក្រោយដោយប្រទេសកាតាចំនួន ៧៧ភាគរយ។ គុយវ៉ែតឈរនៅលំដាប់ទីបីដែលជាប្រទេសមានជនអន្តោប្រវេសន៍ចំនួន ៧៣ភាគរយ ស្របពេលដែលប៉ារ៉ែនមានចំនួន ៥៥ភាគរយ។ 


រូបភាពកាត់តពី Visual Capitalist ។

ទន្ទឹមនេះ នៅខាងក្រៅមជ្ឈិមបូព៌ាវិញ សិង្ហបុរីមានភាគរយខ្ពស់បំផុតនៃជនអន្តោប្រវេសន៍ដែលមានចំនួន ៤៣ភាគរយ បន្ទាប់មកគឺអូស្ត្រាលីក្នុងអត្រា៣០ភាគរយ ។ នេះបើតាមស្ថិតិរបស់អង្គការសហប្រជាជាតិ។ 
 
ទោះបីជាមិនស្ថិតក្នុងលំដាប់កំពូលទាំង ២០ អាម៉េរិកដែលមានអត្រាជនអន្តោប្រវេសន៍១៥ភាគរយ ជាប្រទេសដែលមានចំនួនជនអន្តោប្រវេសន៍ច្រើនជាងគេលើពិភពលោកដែលមានរហូតដល់ ៥០លាននាក់ បន្ទាប់មកគឺអាល្លឺម៉ង់ដែលមាន ១៦លាននាក់។ 
 
ដោយឡែក ប្រទេសដែលមានភាគរយទាបបំផុតនៃចំនួនជនអន្តោប្រវេសន៍នោះ បានទៅលើប្រទេសគុយបាមានត្រឹមតែ០,០៣ភាគរយប៉ុណ្ណោះ។ ចិន និងវៀតណាម តាមពីក្រោយដោយអត្រា០,០៧ភាគរយ និង០,០៨ភាគរយរៀងគ្នា។
 
ប្រទេសដែលនៅសេសសល់ក្នុងចំណោមប្រទេសទាំង១០ ដែលមានភាគរយជនអន្តោប្រវេសន៍ទាបបំផុតរួមមាន ឥណ្ឌូណេស៊ី (០,១៣ភាគរយ) ម៉ាដាហ្កាស្កា (០,១៣ភាគរយ) មីយ៉ាន់ម៉ា (០,១៤ភាគរយ) ហៃទី (០,១៧ភាគរយ) កូរ៉េខាងជើង (០,១៩ភាគរយ) ស្រីលង្កា (០,១៩ភាគរយ) និងហ្វីលីពីន (០,២១ភាគរយ) ។
 

Tag:
 អន្តោប្រវេសន៍
© រក្សាសិទ្ធិដោយ thmeythmey.com