ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​សាមញ្ញ​បី​យ៉ាង​ដើម្បី​រក្សា​តម្រងនោម​ឪ្យ​មាន​សុខភាព​ល្អ​
29, Nov 2022 , 10:59 pm        
រូបភាព
តម្រងនោម​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការសំអាត​រាងកាយ​របស់​អ្នក  ព្រមទាំង​សំអាត​ឈាម​។ ប្រសិន​ជា​តម្រងនោមរ​បស់​អ្នក​មាន​ការស្ទះ វា​នឹង​មិន​អាច​មាន​លទ្ឋភាព​ពេញលេញ​ទេក្នុង​ការលាង​សំអាត​ឈាម​របស់​អ្នក​។​
 
​ដូច្នេះ​ដើម្បី​រក្សា និង​ធ្វើឪ្យ​តម្រងនោ​មមាន​សុខភាព​ល្អ និង​អាច​ដំណើរការ​រាងកាយ​បានល្អ អ្នក​គួរតែ​ត្រូវ​ធ្វើ​តាម​វិធី​សាមញ្ញៗ​ដូចខាងក្រោម​៖
 
១.​ញ៉ាំ​ទឹកឪ្យ​បាន​ច្រើន​
  ការ​ខ្សោះ​ជាតិ​ទឹក វា​អាច​បង្កឪ្យមាន​បញ្ហា​តម្រងនោម  ហើយ​ឱកាស​នេះ អាច​មាន​រហូត​ដល់​២០​ភាគរយ​ឯណោះ​។ ដូច្នេះ អ្នក​ត្រូវ​ធ្វើកា​រញ៉ាំ​ទឹកឪ្យ​បាន​ច្រើន​យ៉ាង​តិច​២​លីត្រ​ជា​រៀងរាល់ថ្ងៃ ហើយ​ទឹក​ញ៉ាំ​ទៀតសោធ​​វា​មិនមែន​ត្រឹមតែ​ល្អ​សំរាប់​តម្រងនោម​តែប៉ុណ្ណោះ​នោះទេ វា​ល្អ​សំរាប់​រាងកាយ​ទាំងមូល​តែម្តង​​ឧទាហរណ៍​ធ្វើឪ្យការ​បន្ទោប​ង់​បាន​ស្រួល​ជាដើម​។ វិធី​ដែល​ល្អ ដើម្បីឪ្យ​អ្នក​មាន​ឱកាស​ញ៉ាំ​ទឹក​បាន​ច្រើន​ជាប្រចាំ ​អ្នក​ត្រូវ​មាន​ដប​ផ្ទុក​ទឹក នៅ​កន្លែង​ធ្វើ ក្នុងកា​តាប នៅ​ក្នុង​ឡាន និង​ញ៉ាំ​ឪ្យ​បាន​ច្រើន​ពេល​ដែល​អ្នក​ញាំ​អាហារ​។​
 
២.​ញាំ​ទឹកដោះគោ​
  ប្រសិន​ជា​មាន​លទ្ឋភាព អ្នក​ត្រូវ​ញ៉ាំ​ទឹកដោះគោឪ្យ​បាន​១ ឬ​២​កែវជា​រៀងរាល់ថ្ងៃ ព្រោះ​ជាតិ​កាល់ស្យូម​នៅក្នុង​ទឹកដោះ​គោះ អាច​កាត់បន្ថយ​គ្រោះថ្នាក់​នៃ​សម្ពាធ​ឈាម ដែល​អាច​ប៉ះពាល់​ដល់​សរសៃឈាម​ក្រហម​។ ជាតិ​កាលស្យូម​នេះ​អាច​កាត់មន្ថយ​បានដល់ទៅ​២៥​ភាគរយ​។​
 
៣.​កាត់បន្ថយ​ការ​ញាំ​ប្រៃ​
  ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្ពស់​អាច​ធ្វើឪ្យ​មាន​គ្រោះ​នៅក្នុង​តម្រងនោម​។ កាលណា​បរិមាណ​អំបិល​ច្រើន​មាន​នៅក្នុង​រាងកាយ វា​អាច​រុញ​ច្រើន​ជាតិ​កាលស្យូម​ចូលទៅ​ក្នុង​តម្រងនោម ជាជាង​ការចូល​ទៅ​ក្នុង​ឆ្អឹង​។  ដូច្នេះ​អ្នក​ត្រូវ​ចៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង ហើយ​យក​ល្អ​ត្រូវ​ញ៉ាំ​បន្លែ​ឪ្យ​បាន​ច្រើន​។​

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com