ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ហានិភ័យណាស់ ! រោគ​សញ្ញា​គំរាមកំហែង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
02, Dec 2022 , 6:59 am        
រូបភាព
ប្រសិនបើ​អ្នកមាន​សញ្ញា​គំរាមកំហែង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​នោះ​មាន​ន័យ​ថា​ខួរក្បាល​របស់​អ្នក​មិន​មានការ​ផ្គត់ផ្គង់​ឈាម​បាន​គ្រប់គ្រាន់​ដូច​ដែរ​វា​ត្រូវការ​នោះ​ទេ​។
 
ការ​ខូចខាត អាច​នឹង​គ្រាន់តែ​កើតជា​បណ្តោះអាសន្ន ឬ​ជា​អចិន្ត្រៃយ៍​។ ឧទាហរណ៍ អ្នក​អាច​នឹង​បាត់បង់ នូវ​សមត្ថភាព​ក្នុង​ការ​និយាយ ប៉ុន្តែ​វា​ត្រូវការ​ពេលវេលា​ដើម្បី​ត្រឡប់​មក​សភាព​ដើម​ឡើង​វិញ​។ អ្នក​ប្រហែលជា​មាន​សភាព​ខ្សោយ ខ្លះ​ៗ​ឬ​ទាំងស្រុង​តែ​ម្តង សម្រាប់​ឧទ​ហរ​ណ៍​គឺ​នៅ​ក្នុង ការ​ប្រើប្រាស់​ដៃ ឬ​ជើង​របស់​អ្នក​ជាដើម​។​
 
រឿង​ដែល​សំខាន់​គឺ​តើ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ប្រ​សិន បើ​មាន​រោគ​សញ្ញា​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​កើតឡើង​។ ការ​ឆាប់​ព្យាបាល​គឺជា​ឱកាស ក្នុង​ការ​បន្ថយ​កម្រិត​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ខួរក្បាល​។ នេះ​មាន​ន័យ​ថា​ជា​បន្ថយ​ឱកាស​នៃ ពិការ​ភាព​ជា​អចិន្ត្រៃយ៍ ។
 
រោគ​សញ្ញា​គំរាមកំហែង​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល
 
ជួនកាល​រោគ​សញ្ញា​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​មានកា​រវិ​វ​ឌ្ឍ​សន្សឹម​ៗ​។ ប៉ុន្តែ​ប្រសិនបើ អ្នក​កំពុង​តែ​មាន​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​អ្នក​ទំនងជា​នឹង​មាន​មួយ​ឬ​ច្រើន​នៃ​សញ្ញា​គំរាមកំហែង​មួយ​រំពេច​ដូច​ជា​:
 
• ស្ពឹក ឬ​ខ្សោយ​លើ​មុខ ដៃ ឬ ជើង​និង​ជា​ពិសេស​កើត​តែ​មួយ​ចំហៀង​តែ​ប៉ុណ្ណោះ
• ការ​ភាន់​ច្រ​លំ ឬ​បញ្ហា​ក្នុង​ការ​ចំណាំ​មនុស្ស​ផ្សេង​ទៀត
• បញ្ហា​ក្នុង​ការ​និយាយ
• បញ្ហា​ក្នុង​ការ​មើល អាច​តែ​ម្ខាង ឬ​ទាំង​សងខាង
• បញ្ហា​ក្នុង​ការ​ដើរ ឬ​ក្នុង​ការ​រក្សា​លំនឹង​រាង​កាយ
• វិលមុខ
• ឈឺក្បាល​ធ្ងន់ធ្ងរ​ដោយ​មិនដឹង​មូលហេតុ​ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com