FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ គ្រូជប៉ុនជំរុញឱ្យកីឡាករជឿជាក់លើខ្លួនឯងពេលប៉ះអេស្ប៉ាញ
01, Dec 2022 , 6:29 pm        
រូបភាព
លោក Hajime Moriyasu គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិជប៉ុន ជឿជាក់ថាអ្នកតាមដានទស្សនាបាល់ទាត់ជុំវិញពិភពលោកនឹងផ្លាស់ប្តូរក្រស៊ែរភ្នែកមកមើលការប្រកួតរវាងជប៉ុនទល់អេស្ប៉ាញក្នុងជំនួបចុងក្រោយពូល E នាព្រឹត្តិការណ៍ World Cup 2022។ លោក Moriyasu ក៏បានផ្តាំកូនក្រុមឱ្យជឿជាក់លើខ្លួនឯងសម្រាប់ការប្រកួតទល់ក្រុមខ្លាំងអេស្ប៉ាញ។


សំាម៉ូរៃជប៉ុនចាប់ផ្តើមការប្រកួតបើកឆាកដោយធ្វើបានយ៉ាងល្អ ក្រោយពួកគេយកឈ្នះលើអាល្លឺម៉ង់ដោយភាពភ្ញាក់ផ្អើល ប៉ុន្តែនៅជំនួបទីពីរជប៉ុនបែរទទួលបានការខកចិត្តដោយត្រូវកូស្តារីការយកឈ្នះទៅវិញ។ ជប៉ុនត្រូវការឈ្នះម្ចាស់ World Cup 2010 នារាត្រីថ្ងៃ១ ខែវិច្ឆិកា ដើម្បីអាចបន្តដំណើរទៅវគ្គ ១៦ក្រុម ស្របពេលអេស្ប៉ាញត្រូវការត្រឹមស្មើ។
 
នាសន្និសីទកាសែតមុនជួបក្រុមខ្លាំងអេស្ប៉ាញនៅការប្រកួតវគ្គចែកពូលចុងក្រោយ លោក Moriyasu បានផ្តាំទៅកាន់កីឡាករក្រុមជប៉ុនទាំងអស់ថាពួកគេត្រូវតែជឿជាក់លើខ្លួនឯងក្នុងការប្រកួតដ៏សំខាន់។
 
«ថ្ងៃនេះនឹងក្លាយជាការប្រកួតមួយដែលមានសម្ពាធខ្លាំងសម្រាប់កីឡាករទាំងអស់ ប៉ុន្តែយើងត្រូវតែជឿជាក់លើខ្លួនយើងទាំងអស់គ្នា។ ភាពជឿជាក់់នឹងបង្កើនសមត្ថភាពរបស់កីឡាករនៅពេលប្រកួត»។ លោក Moriyasu បាននិយាយបែបនេះ។
 
គ្រូបង្វឹកជប៉ុនរូបនេះបានបន្ថែមថា កូនក្រុមលោកទាំងអស់ត្រូវតែរៀនសូត្រតាមប្រទេសដែលដើរឈានមុខលើវិស័យបាល់ទាត់នេះដើម្បីអាចសម្រេចក្តីស្រមៃបានបានតែខ្លាំងសម្រាប់ប្រទេសជប៉ុនទាំងមូល។
 
សម្រាប់ការប្រកួតរាត្រីនេះ លទ្ធផលស្មើរវាងជប៉ុននិងអេស្ប៉ាញក៏អាចជួយ សាំមូរ៉ៃខៀវឡើងទៅវគ្គបន្តបានផងដែរ ប៉ុន្តែវាក៏អាស្រ័យលើលទ្ធផលការប្រកួតរវាងអាល្លឺម៉ង់ និងកូស្តារីកា ដូចគ្នាដែរក្នុងការប្រកួតចុងក្រោយនៃពូល E៕
 
 

Tag:
 World Cup
  Japan
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com