ជាតិ
អត្ថបទពាណិជ្ជកម្ម
ប្រម៉ូសិនពិសេសក្នុងឱកាសឆ្លង​ឆ្នាំពីក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍
02, Dec 2022 , 5:59 pm        
រូបភាព
ដើម្បីចូលរួមអបអរសាទរក្នុងឱកាសឆ្លងឆ្នាំ២០២២ ចូលឆ្នាំ២០២៣ខាងមុខនេះ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៊ិឈិ ឡាយហ្វ៍ បានរៀបចំកម្មវិធីប្រម៉ូសិនពិសេស សម្រាប់អតិថិជនដែលទិញបណ្ណសន្យារ៉ាប់រង នៅអំឡុងខែធ្នូនេះ។
 
រង្វាន់ធំៗជាច្រើន សម្រាប់ផ្ដល់ជូនអតិថិជនរួមមាន ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ទៅកាន់កោះសង្សារ រយៈពេល០៣ថ្ងៃ ម៉ូតូ Scoopy 2022 ទូរស័ព្ទដៃ iPhone ទូរស័ព្ទដៃ Samsung​ ឧបករណ៍បំពងសំឡេង និងឆ្នាំងដាំបាយអគ្គិសនី។ ជាងនេះទៅទៀត ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ ក៏នឹងផ្ដល់ការប្រឹក្សាយោបល់ អំពីការរៀបចំផែនការហិរញ្ញវត្ថុ និងការចាប់ផ្តើមរៀបចំអនាគតការសិក្សាបុត្រធីតារបស់លោកអ្នក ដោយឥតគិតថ្លៃផងដែរ។  ​ 
 
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ០២៣ ៩៥៥ ៣៣៣ ឬ ១៨០០ ២០១ ២០២ (ឥតគិតថ្លៃ) ឬទៅកាន់ហ្វេសប៊ុកផេកផ្លូវការរបស់ ក្រុមហ៊ុន ដាយ អ៊ិឈិ ឡាយហ្វ៍ (Facebook Page: Dai-ichi Life Cambodia)។
 
ដាយ អ៊ិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ និងដំបូងគេបង្អស់នៅក្នុងប្រទេសជប៉ុន។ ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្ម ប្រកបដោយភាពជោគជ័យ អស់រយៈពេល១២០ឆ្នាំមកហើយ គិតចាប់តាំងពីបង្កើតឡើងដំបូង នៅក្នុងឆ្នាំ១៩០២ នឹងបន្តប្តេជ្ញានៅក្បែរអតិថិជន ក៏ដូចជាមនុស្សជាទីស្រឡាញ់របស់ពួកគាត់ជានិច្ច ព្រមទាំងខិតខំប្រឹងប្រែងរួមគ្នាដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”។ ក្រុមហ៊ុន បានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្ត តាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋាន៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com