ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាការៈ​របស់​ជំងឺ​មហារីកក្រពះ
02, Dec 2022 , 10:59 pm        
រូបភាព
សព្វថ្ងៃនេះ​ជំងឺ​មហារីកក្រពះ​គឺជា​ដុំ​គី​សកា​ចមួយ​ប្រភេទ​ដែល​មាន​អត្រា​អ្នក​កើត​ជំងឺ ​នេះ​មាន​កំរិត​ខ្ពស់​ហើយ​ក្នុង​ពេល​នោះ​ដែល​អត្រា​អ្នកស្លាប់​នៃ​ជំងឺ​មហារីកក្រពះ​ក៏​មាន​កំរិត ខ្ពស់​ដែរ ដោយ​ឃើញ​មូលហេតុ​បែប​នេះ​ហើយ​ទើប​ជំងឺ​មហារីកក្រពះ​ដំណាក់​ដំបូង​មិនមាន អាការៈ​អ្វី​ប្លែក និង​បង្ហាញ​អោយឃើញ​ឡើយ​ហើយ​មិនទាន់​ដល់​ពេលវេលា​ព្យាបាល​នោះ ​ដែរ​។​
 
ដូច្នេះ​ហើយ​តើ​មាន​រោគសញ្ញា​អ្វី​ដែល​អាច​បង្ហាញ​អោយឃើញ​ច្បាស់​នៃ​ជំងឺ​មហារីកក្រពះ​ដំណាក់កាល​ដំបូង​ឬទេ ?
 
រោគសញ្ញា​នៃ​ជំងឺ​មហារីកក្រពះ​ដំណាក់កាល​ដំបូង
 
1.​បរិវេណ​នៃ​ផ្នែក​ពោះ​ខាងលើ​មាន​ការ​ហើម​ធំ ៖ រោគសញ្ញា​ក្នុង​រយៈពេល​ដែល​អ្នកជំងឺ ​មាន​ជំងឺ​មហារីកក្រពះ​អ្នកជំងឺ​ដែល​មាន​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​មហារីកក្រពះ​គឺមាន ប្រហែល​7​ភាគ​ឡើងទៅ​នៃ​រោគ​សញ្ញា​មហារីក​ហើយ​វា​នឹង​លេចចេញ​នូវ​ការ​ហើម​ធំ​នៃ បរិវេណ​ផ្នែក​ខាងលើ​ពោះ​ហើយ​នេះ​ក៏​ជា​រោគសញ្ញា​ដែល​តែងតែ​ជួប​នៃ​ជំងឺមហារីក ក្រពះ​ដំណាក់​ដំបូង​។​
 
ហើយ​ជាពិសេស​នៅពេល​ដែល​អ្នក​ជំងឺមហារីក​ក្រពះ​នៅ​ស្ងៀមស្ងាត់​រោគសញ្ញា​មហារីក​ក៏​បញ្ចេញ​សកម្មភាព បាត់បង់​ស្មារតី​និង​ច្របូកច្របល់​និង​អាហារ​ដែល​បាន​ញុំ​ា​ចូល​ទៅ​ក៏​មាន​ការខ្វះខា​តមិន​ពេញ​លក្ខណៈ​ផងដែរ​។
 
2. ការទទួល​អារម្មណ៍​ថា​មាន​ភាព​ក្រហាយ​ក្នុង​ក្រពះ​និង​មាន​ជាតិ​អាស៊ីត​ច្រើន ៖ រោគសញ្ញា​គឺ​បានបង្ហាញ​ថា​នៅពេល​ដែល​អ្នក​ជំងឺមហារីក​ក្រពះ​រស់នៅ​ប្រចាំថ្ងៃ​តែងតែ​មាន​សភាព​ឈឺ​ចុកចាប់​នូវត្រង់​ផ្នែក​ក្រពះ​ប៉ុន្តែ​បន្ទាប់ពីញុំា​ថ្នាំ​ហើយ​មាន​អាការៈបាន​ធូរស្រាលប​ន្តិ​ច​។​ប៉ុន្តែ​ចំពោះ​អ្នកជំងឺ​មហារីកក្រពះ​ខ្លះ​ក្រោយពី​ទទួល​ទាន​អាហារ​ចូលទៅ​បែរជា​មាន​អាការៈ​ហើមពោះ​និង​ភើ​ជាដើម​។​ល​។​ដោយសារតែ​ឃើញ​ស្ថានភាព​បែប​នេះ​ហើយ​ការធ្វើ​រោគវិនិច្ឆ័យ​នៅ​មន្ទីរពេទ្យ​មាន​ការភ័ណ្ឌច្រលំ​ថា​ជា​ជំងឺ​រលាក​ក្រពះ​ទៅវិញ​។
 
3. ការលេចចេញ​នូវ​អាការៈ​អស់​កំលាំង​និង​ស្រកទ​ម្ងន់ ៖ កន្លែង​ដែល​ជា​លក្ខណៈ​គួរ​កត់សំគាល់រ​បស់​ជំងឺ​មហារីកក្រពះ​គឺ​ក្នុង​រយៈពេល​ខ្លី​វា​នឹង​លេចចេញ​នូវ​រោគសញ្ញា ​មិន​មានរ​ស​អាហារ រោគសញ្ញា​មិន​មានរ​ស​អាហារ​ក៏​ជា​លក្ខណៈ​មួយ​ប្រភេទ​នៃ​ជំងឺមហារីក​ដំណាក់កាល​ដំបូង ពីព្រោះ​ដំណាក់កាល​ដំបូង​វា​មិនទាន់​មាន​លក្ខណៈ​ឈឺ​ចុកចាប់​ត្រង់​ផ្នែក​ក្រពះ​នោះទេ ដូច្នេះហើយ​ទើប​អ្នកជំងឺ​មហារីកក្រពះ​ដំណាក់កាល​ដំបូង​មិនសូវ​ចាប់អារម្មណ៍​ទៅលើ​អាការៈ​របស់​ពួកគាត់​។
 
4. ប្រសិនបើ​អ្នកជំងឺ​មហារីកក្រពះ​មាន​ជំងឺ​កាន់តែ​កាន់តែ​ធ្ងន់ធ្ងរ វា​នឹង​លេចចេញ​នូវ​រោគសញ្ញា​មួយចំនួន​ក្នុង​ការរស់នៅ​ជា​ប្រចាំ​ថ្ងៃ​ដូចជា ពេល​ក្រពះ​កំពុង​រំលាយ​អាហារ​មាន​ការ​ចេញ​ឈាម និង​រោគសញ្ញា​មួយចំនួន​ដែល​យើង​តែងតែ​ជួបប្រទះ​គឺ​អាការៈ​ក្អួត​ចេញឈាម និង លាមក​ខ្មៅ បត់ជើងធំ​លាមក​មាន​លាយ​បរិមាណ​ឈាម​តិចតួច​ដែល​មិន​អាច​មើល​ឃើញនឹងភ្នែក​។
 
រោគសញ្ញា​នៃ​ជំងឺ​មហារីកក្រពះ​ដំណាក់កាល​ចុងក្រោយ
 
​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​មហារីកក្រពះ​មាន​រោគសញ្ញា​ជាច្រើន​ដែល​យើង​អាច ​យក​មក​និយាយ​ថា​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​មហារីកក្រពះ​មាន​អា​ការៈរីក​ធំ​ជាង​អាការៈ​ដំណាក់កាល​ដំបូង​នៃ​ជំងឺ​មហារីកក្រពះ ដូច្នេះ​ហើយ​រោគសញ្ញា​នៃ​ជំងឺ​មហារីកក្រពះ​ដំណាក់កាល​ចុងក្រោយ​គឺ​យើង​អាច​ជួបប្រទះ​។
 
1.​ធ្លាក់ខ្លួន​ស្គម​អស់​កំលាំង​និង​ខ្វះ​ឈាម
2.​អ្នកជំងឺ​មហារីកក្រពះ​ដំណាក់កាល​ចុងក្រោយ​តែងតែ​មាន​អា​ការៈឈឺ​ជាប់ៗ​គ្នា​មិន​ដាច់​នៅត្រង់​បរិវេណ​ខាងលើ​នៃ​ពោះ​រួច​អាការៈ​នេះ​វា​មិន​ងាយ​ធូរស្រាល​នោះទេ​។
3.​អត្រា​នៃ​ការរីក​រាលដាល​របស់​ជំងឺ​មហារីកក្រពះ​ដំណាក់​ចុងក្រោយ​មាន​កំរិត​ខ្ពស់ ជា​ទូទៅ​វា​អាច​រីក​រាលដាល​ទៅ​សរីរាង្គ​ដែល​ស្ថិតនៅ​ក្បែរៗ​វា​ដូចជា លំពែង
4.​ពោះវៀន​ធំ​។​ល​។ ហើយ​វា​ក៏​អាច​រីក​រាលដាល​តាមរយៈ​ប្រព័ន្ធ​ទឹករ​ងៃ​ទៅ​កូនកណ្តុរ​ដែល​ស្ថិតនៅ​ជុំវិញ​ក្រពះ និង​កូនកណ្តុរ​កន្លែង​ដ៏ទៃទៀត​។ មាន​ករណី​ខ្លះ​គេ អាច​ស្ទាប​ប៉ះ​នូវ​កូនកណ្តុរ​ដែល​ស្ថិតនៅ​លើ​ឆ្អឹងដងកាំបិត​ខាងឆ្វេង​ដែល​មាន​សភាព​រឹង ​។ ហើយ​វា​ក៏​អាច​រីក​រាលដាល​តាមរយៈ​ប្រព័ន្ធ​របត់​ឈាម​ទៅកន្លែងដ​ទៃ​ទៀត​ដូចជា​ថ្លើម សួត ខួរក្បាល ឆ្អឹង កន្សោម​កូន​។​ល​។ ដែល​វា​បណ្តាល​អោយ​លេចចេញ​នូវ​អាការៈ​មួយចំនួន​ដូច​ជា ទឹក​ដក់​នៅក្នុង​ពោះ ខាន់​លឿង ថ្លើម​រីក​ធំ​។​ល​។​វា​ក៏​អាច​បណ្តាល ​អោយ​លេចចេញ​នូវ​រោគសញ្ញា​ដូចជា ធ្លាយ​ក្រពះ ហូរឈាម ការស្ទះ​ថង់​ក្រពះ​។
 
អា​ការៈផ្សេងៗ​របស់​ជំងឺ​មហារីកក្រពះ​មានដូចជា ឈឺ​ផ្នែក​ខាងលើ​ពោះ អត់រ​ស​អាហារ ​ស្គម អស់កំលាំង ចង់​ក្អួតចង្អោរ លាមក​ខ្មៅ បត់ជើងធំ​លាមក​មាន​លាយ​បរិមាណ​ឈាម​តិចតួច​ដែល​មិន​អាច​មើល​ឃើញនឹងភ្នែក​។
 
ទី​បួន រោគសញ្ញា​ផ្សេងៗ​ទៀត
 
ជំងឺ​មហារីកក្រពះ​នៃ​ផ្នែក​បេះដូង​វា​អាច​កើត​បាន​នូវពេល​ញាំអាហា​រចូល​វា​មាន​ភាពមិនប្រក្រតី ពេល​ដែល​លេប​អាហារ​ចូល​ទៅ​ដល់​ភាព​ពិបាក​និង​អាហារ​អាច​ច្រាល​ឡើង​មក​វិញ​។​ជំងឺ​មហារីកក្រពះ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅ​ដល់​ការ​ធ្លាយ​ពោះវៀន​និង​អាច​មាន​អា​ការៈឈឺ​ចុកចាប់​ពេញ​ទាំង​ពោះ​និង​អាចរ​លាគ​នៅត្រង់​ស្បែក​ពោះ​។ រីឯ​អ្នកជំងឺ​ដែល​កើត​មហារីកក្រពះ​តែងតែ​មាន​នូវ​អាការៈ​ដូចជា រាគ​រូស ទល់​លាមក និង​ផ្នែក​ខាង​ក្រោម​ពោះ​មានការ​ចុកចាប់​ហើយក៏​អាច​មាន​អាការៈ​ក្តៅ​ខ្លួន​ផង​ដែរ​។​ល​។
 
​ជំងឺ​មហារីកក្រពះ​ផ្តល់នូវ អ្នកជំងឺ​មាន​ការឈឺចាប់​យ៉ាងខ្លាំង​ដោយសារតែ​ការ​កើត​ជំងឺ​មហារីកក្រពះ ដូច្នេះ​ហើយ​ប្រសិនបើ​ជួបប្រទះ​នឹង​រោគសញ្ញា​នៃ​ជំងឺ​មហារីកក្រពះ​ត្រូវតែ​ឆាប់​ទៅ​ត្រួតពិនិត្យ និង​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ដែល​មាន​ជំនាញ​ពិតប្រាកដ​។ ហើយ​ការព្យាបាល​នៃ​ជំងឺ​នេះ​អាច​ជួយ​អោយ​លោក​អ្នក​មាន​ការធូរស្រាល​ច្រើន​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com