ជាតិ
សហគមន៍៨ នៅ​ខេត្ត​ព្រះវិហារ ដាំកូនឈើ១ម៉ឺន៤ពាន់ដើមលើដីសឹក​រេចរឹលចំនួន ១៩ហិកតា
10, Dec 2022 , 7:59 am        
រូបភាព
សហគមន៍ចំនួនប្រាំក្នុងក្នុងខេត្តព្រះវិហារបានដាំកូនឈើចំនួន១ម៉ីន៤ពាន់ដើមលើផ្ទៃដី១៩ហិកតា
សហគមន៍ចំនួនប្រាំក្នុងក្នុងខេត្តព្រះវិហារបានដាំកូនឈើចំនួន១ម៉ីន៤ពាន់ដើមលើផ្ទៃដី១៩ហិកតា
ដោយ:
ភ្នំពេញ៖ ក្រុមសហគមន៍ចំនួនប្រាំបី នៅក្នុងខេត្តព្រះវិហារ​ទទួលបានការគាំទ្រ​ពីគម្រោងUSAIDព្រៃឡង់បៃតង ដើម្បី​លើកកម្ពស់ការដាំកូនឈើឡើងវិញនៅក្នុងព្រៃសហគមន៍ធម្មជាតិ។ បើតាមគម្រោងខាងលើកូនឈើទាំងនោះ ត្រូវបានដាំនៅលើដីសឹករេចរឹល ដីត្រូវបានកាប់រានដោយខុសច្បាប់ និងដីដែលបានរឹបអូសមកវិញដោយក្រុមសហគមន៍ ចំនួន​១៩ហិកតា។


ដីចំនួន១៩ហិកតាស្ថិតនៅក្នុងសហគមន៍ការពារធម្មជាតិចំនួនប្រាំបី ត្រូវបានដាំស្ដារដោយកូនឈើចំនួន១ម៉ឺន៤ពាន់ដើម នៅតាមតំបន់ដែលសឹករេចរឹល  ដើម្បីបំពេញចន្លោះដីទំនេរ និងបង្កើតព្រៃឈើសម្រាប់ជម្រកសត្វព្រៃ និងជីវៈចម្រុះ។ បើតាមការបញ្ជាក់របស់គម្រោង USAIDព្រៃឡង់បៃតង ពេលខ្លះដោយសារចំនួនអ្នកដាំមានកម្រិត ចំណែកឯការដឹកជញ្ជូនមានការខ្វះខាត កូនឈើខ្លះត្រូវបានដាំដោយពលរដ្ឋក្នុងអំឡុងពេលសហគមន៍ចុះទៅល្បាត។


 រូបភាពដោយ USAID ព្រៃឡង់បៃតង 


មួយវិញទៀត ការដាំដើមឈើទាំងនោះ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ដើម្បីជាបញ្ជាក់ថា ដីដែលរឹបអូសកន្លងមក កំពុងត្រូវបានជំនួយដោយកូនឈើ។ ទន្ទឹមនោះ មិនមែនមានត្រឹមសហគមន៍ចំនួនប្រាំបីនៅក្នុងខេត្តព្រះវិហារទេ ដែលបានដាំកូនឈើឡើងវិញ ក្នុងនោះព្រៃមួយចំនួននៅក្នុងប្រទេសកម្ពុជា ក៏ត្រូវបានដាំស្ដារជាបន្តបន្ទាប់ ក្នុងន័យធានា និងរក្សាបាននូវធនធានធម្មជាតិ ជម្រក និងជីវិតរបស់មនុស្សសត្វ។
 
ដើមឈើផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ការការពារមិនឱ្យ​មានការហូរច្រោះដី ការថែរក្សាទីជម្រាល ស្តុកទុកកាបូន ផ្តល់នូវអនុផលព្រៃឈើសម្រាប់សហគមន៍ និងជម្រកសម្រាប់សត្វព្រៃ។ សកម្មភាពដាំកូនឈើឡើងវិញ អាចជាសញ្ញានៃការរក្សាព្រៃឱ្យនៅឈរ និងបានជួយបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋគ្រប់គ្នាក្នុងសហគមន៍​ បានស្វែងយល់ពីការអាស្រ័យផលប្រយោជន៍ពីព្រៃដោយនិរន្តរភាពផងដែរ។
 
លើសពីនេះ ការដាំដើមកូនឈើឡើងវិញអាចជាផ្នែកមួយជួយការពារដីដែលបានរឹបអូស ឱ្យនៅរក្សាគង់រង់ ក៏ដូចជាអាចធ្វើឱ្យប្រជាសហគមន៍មានការប្តេជ្ញាចិត្តជាថ្មី ក្នុងការការពារតំបន់នោះដោយទំនុកចិត្ត និងភាពរីករាយ៕
 

 រូបភាពដោយ USAID ព្រៃឡង់បៃតង 


Tag:
 ខេត្តព្រះវិហារ
  ដាំដើមឈើ
  សហគមន៍
© រក្សាសិទ្ធិដោយ thmeythmey.com