ជាតិ
ពាន​រង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ​២០២៣​ ចាប់​​បើក​ហើយ​
15, Dec 2022 , 6:59 pm        
រូបភាព
ភ្នំពេញ​៖ ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងរៀបចំប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៣។ ចាប់ផ្តើមទទួលស្នាដៃពីថ្ងៃផ្សព្វផ្សាយសេចក្តីជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។


មិន​ខុស​ពី​រាល់​ឆ្នាំ​ឡើយ ពាន​រង្វាន់ព្រះនាងឥន្ទ្រទេវីឆ្នាំ​នេះ ក៏​ជ្រើស​រើស​​ប្រធាន​បទ​ “សេរី​”ដែរ​ ដោយ​ផ្ទៃ​រឿង​ទាំង​មូល​ ត្រូវ​តែ​មាន​លក្ខណៈ​សម​ស្រប​។ អត្ថន័យសាច់​រឿង ត្រូវ​​មានលក្ខណៈ​​៣​ចំណុច​ គឺ​សច្ចធម៌​ សីលធម៌​ និង​គុណ​ធម៌​។ អត្ថរូប​ មាន​៣​ចំណុច​ វិធី​តែង​ រចនាបថ និង​សិល្ប៍​សោភ័ណ​។ អត្ថរស​ មាន​៣​ចំណុច​ បង្ហាញ​​ឱ្យ​ឃើញ​ពី​ការ​អប់រំ ការអភិវឌ្ឍ និង​ការ​រក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​។​
 
ខ្នាត​ក្រដាស A4 ចាប់​​ពី​១៥​-៣០​ទំព័រ​។ អត្ថបទ​រឿង​ ត្រូវ​វាយ​ដោយ​កំព្យូទ័រ​ Font យូនីកូត Khmer OS Simreap ទំហំ​​១២​។ អក្ខរាវិរុទ្ធ យក​តាម​វចនានុក្រម​ខ្មែរ​ សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត ជោត​ញ្ញាណោ​ និង​សេច​ក្ដី​សម្រេច​របស់​ក្រុម​​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​។
 
​ជយលាភី​លេខ១-៣  ផ្នែក​ប្រលោម​លោក​​៣​រូប​ និង​កំណាព្យ​រឿង​​៣​រូប​ ទទួល​បាន​ពាន់​រង្វាន់​១ និង​អម​ដោយ​ទឹក​ប្រាក់​​។ រង្វាន់​កិត្តិយស​លេខ​៤-៥​ ប្រលោម​លោក​២​រូប​ និង​កំណាព្យ​រឿង​២​រូប​ ទទួល​បាន​បណ្ណ​សរសើរ​​១ និង​អម​ដោយ​ទឹក​ប្រាក់​​។
 
កវីនិពន្ធ និង​សាធារណជន​ ដែល​​​មាន​ចំណាប់​អារម្មណ៍​​ក្នុង​ការ​ចូល​​រួម​ប្រឡង​ អាច​បញ្ជូន​ស្នាដៃ​តែង​និពន្ធ​ មក​ដាក់​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ១៧: ០០ ជា​កំហិត​។
 
ចំណាំ៖ អាសយ​ដ្ឋាន​ទទួល​ស្នាដៃ​ប្រឡង​ នៅ​នាយក​ដ្ឋាន​សៀវ​ភៅ​ និង​ការ​អាន​ អគារ​លេខ​៤៤ ផ្លូវ​សម្តេច​ប៉ាន​(លេខ​២១៤) សង្កាត់​បឹង​រាំង​ ខណ្ឌ​ដូន​ពេញ​ រាជធានី​ភ្នំពេញ​ នៅ​រៀង​រាល់​ម៉ោង​ធ្វើ​ការ​។ ឬ​អាច​ផ្ញើ​តាម​រយៈ​ទូរសព្ទ​ និង​ Telegram លោក កុក រស់​ ០១១ ៨៥០ ០៩៤។ កញ្ញា ញ៉ឹក ថារី ០១២ ៨០១ ១២២ លោក សំអាត សិលា ០៧៨ ៦៦៨ ៩៧៧។
សម្រាប់​​ព័ត៌​មាន​លម្អិត​ លេខ​ទូរសព្ទ​ និង​តេលេក្រាម​ ០១៧ ៤៧៤ ១១៦, ០១៧ ៧៨៩ ០២៩, ០១២ ៨០១ ១២២, ០១១ ៨៥០ ០៩៤។
 

Tag:
 អក្សរ​សាស្ត្រ​
  អក្សរ​សិល្ប៍​
  ប្រលោម​លោក​
  កំណាព្យ​
  សិល្បៈ​
  វប្បធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com