កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ការ៉ាតេ៖ អត្តពលិក១៦នាក់ទៅប្រកួតជើងឯកអាស៊ី នៅអ៊ូសបេគីស្ថាន
16, Dec 2022 , 7:59 am        
រូបភាព
ប្រតិភូ គ្រូបង្វឹក អត្តពលិកកីឡាការ៉ាតេកម្ពុជា ចេញដំណើរទៅប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី នៅអ៊ូសបេគីស្ថាន។ រូបពីCKF
ប្រតិភូ គ្រូបង្វឹក អត្តពលិកកីឡាការ៉ាតេកម្ពុជា ចេញដំណើរទៅប្រកួតកីឡាការ៉ាតេជើងឯកអាស៊ី នៅអ៊ូសបេគីស្ថាន។ រូបពីCKF
ដោយ:
សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ជូនកីឡាករ-កីឡាការិនី១៦នាក់ ចូលរួមប្រកួតជើងឯកការ៉ាតេអាស៊ីលើកទី១៨ នៅទីក្រុងតាស្កិន ប្រទេសអ៊ូសបេគិស្ថាន ចាប់ពីថ្ងៃទី១៦-២០ ខែធ្នូ ឆ្នាំ២០២២ និងបញ្ជូនមន្រ្តីអាជ្ញាកណ្តាល៥នាក់ ទៅចូលរួមប្រលងយក ប័ណ្ណអាជ្ញាកណ្ដាល កម្រិតA និងកម្រិតB តំបន់អាស៊ី (AKF)ផង។
 
ក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានខិតខំពង្រឹងសមត្ថភាព គ្រូបង្វឹក មន្រ្តីអាជ្ញាកណ្តាល និងអត្តពលិកត្រៀមប្រជែងមេដាយសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ អត្តពលិក១៦រូបដែលត្រូវចូលរួមប្រកួតមានពីរប្រភេទវិញ្ញាសារ ក្នុងនោះរួមមាន វិញ្ញាសា ប្រយុទ្ធ(Kumite), សម្ដែង(Kata) អាយុក្រោម២១ឆ្នាំ Junior, Under 21, Senior។
 
ទន្ទឹមនឹងការចង់បាននូវសេចក្តីទុកចិត្តឱ្យបានគ្រប់គ្រាន់ និងគ្រប់ជ្រុងជ្រោយសហព័ន្ធបានបញ្ជូនអត្តពលិកចេញទៅប្រកួតនៅប្រទេសនានារាល់កម្មវិធីដែលបានរៀបចំដើម្បីទទួលបានបទពិសោធ ក៏ដូចជាបច្ចេកទេសថ្មីៗសម្រាប់សម្លៀងមុខគុន នឹងយល់ឱ្យកាន់តែច្បាស់ពីការលក្ខន្តិកៈនៃការប្រកួតលំដាប់អន្តរជាតិ។
 
គួរបញ្ជាក់បន្ថែមផងដែរថា សហព័ន្ធបញ្ជូនមន្រ្តីអាជ្ញាកណ្តាលប្រលងយកអាជ្ញាប័ណ្ណមន្រ្តីអាជ្ញាកណ្តាលតំបន់អាស៊ី៥នាក់ កីឡាករ៩នាក់ និងកីឡាការិនី៧នាក់ ចូលរួមប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីលើកទី១៨ នៅប្រទេសអ៊ូសបេគីស្ថាន ដែលមប្រទេសជាង៤០ចូលរួម៕
 
 

Tag:
 កីឡាការ៉ាតេ
 AKF
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com