ជាតិ
Thmeythmey.com ទទួលបាន​សិទ្ធិ​ប្រើប្រាស់​រូបថត​ជាង​២០​ម៉ឺន​សន្លឹក​ពី​លោក Jean-Michel Gallet
16, Dec 2022 , 11:45 am        
រូបភាព
លោក Jean-Michel Gallet ជំនាញ​ផ្នែក​កសិកម្ម តែ​ស្រឡាញ់​ការងារ​ថតរូប បាន​ចំណាយពេល​ជាង​៤០​ឆ្នាំ​ដើម្បី​ថតរូប​នៅក្នុង​ប្រទេស​ជាច្រើន ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។

 
​ករណី​នៅក្នុង​ទ្វីបអាស៊ី លោក Jean-Michel Gallet បាន​ថតរូប​ជាច្រើន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ឡាវ វៀតណាម និង​កម្ពុជា​។ នៅក្នុង​ប្រទេស​កម្ពុជា លោក Jean-Michel Gallet បាន​ផ្តិត​យក​រូបភាព​កម្ពុជា​តាំងពី​ទសវត្សរ៍​៩០​។ ស្ថិតនៅក្នុង​អាយុ​៧៥​ឆ្នាំ អ្នក​សេ្ន​ហា​រូបថត​រូបនេះ បានបញ្ជាក់​ប្រាប់ថា លោក​នៅតែ​បន្ត​ថតរូប​តទៅទៀត​។​
 
​ដើម្បី​ថតរូប លោក Jean-Michel Gallet ប្រើប្រាស់​ម៉ូតូ​ដើម្បី​ធ្វើដំណើរ​។ បុរស​ជនជាតិ​បារាំង​រូបនេះ បាន​ប្រាប់ថា ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំនេះ លោក​បាន​ថតរូប​ពី​ប្រទេស​កម្ពុ​ជាជាង​២០​ម៉ឺនសន្លឹក​, ឡាវ​ជាង​១០​ម៉ឺន​សន្លឹក​, វៀតណាម​ជាង​២​ម៉ឺន​សន្លឹក​, ឥណ្ឌូនេស៊ី​ជាង​២០​ម៉ឺន​សន្លឹក​។​
 
​លោក​បាន​ថត​ជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាជន​ខ្មែរ ដូចជា អ្នកនេសាទ ជីវិត​កុមារ​នៅតាម​ជនបទ សកម្មភាព​កសិកម្ម​ខ្មែរ​។​ល​។ រូបថត​ដែល​ថត​ដោយ​លោក Jean-Michel Gallet ធ្វើ​ឡើងជា​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ មានន័យថា រូបថត​ទាំងអស់​មិនមែនជា​រូបថត​រៀបចំ​ដើម្បី​ថត​ឡើយ​៕  
 




















© រក្សាសិទ្ធិដោយ thmeythmey.com