ជាតិ
ប្រើសផឿកមួយក្បាល រស់ដោយសុវត្ថិភាពក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ
17, Dec 2022 , 7:59 am        
រូបភាព
រូបភាពប្រើសផឿក កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងមជ្ឈមណ្ឌល ថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ។
រូបភាពប្រើសផឿក កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងមជ្ឈមណ្ឌល ថែរក្សា និងសង្គ្រោះសត្វភ្នំតាម៉ៅ។
ដោយ:
ភ្នំពេញ៖ ប្រើសផឿកមួយក្បាល ត្រូវបានថែរក្សា និងការពារបានយ៉ាងល្អ បន្ទាប់ពីចាប់កំណើតនៅខែតុលា ឆ្នាំ២០២២ នៅក្នុងសួនសត្វភ្នំតាម៉ៅ។ បើតាម​អ្នកជំនាញ វត្តមានសត្វផឿកប្រភេទនេះ ធ្លាប់មានពីមុន ប៉ុន្ដែហាក់បាត់វត្តមានពីរបីឆ្នាំនេះ​។


កូនប្រើសផឿក​ឈ្មោលមួយក្បាល បានកើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ លោក ទ្រី ស៊ីថេង ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានប្រាប់សារព័ត៌មានThmeyThmey25ថា កូនប្រើសនោះកើតមកមានស្ថានភាពសុខភាពដូចទៅនឹង​កូនប្រើសធម្មតា ប៉ុន្ដែភ្នែករបស់វាហាក់មើលមិនសូវច្បាស់នោះឡើយ។
 
ប្រធានថែរក្សា និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅរូបនេះបញ្ជាក់ដូច្នេះ៖ «សុខភាពរបស់វាធម្មតាទាំងអស់។ គ្រាន់តែ ប្រើសផឿកនោះ ដូចជាចាញ់ពន្លឺថ្ងៃជាងប្រើសធម្មតា បើតាមការសង្កេតពេលថ្ងៃភ្នែករបស់វាបើកមិនសូវធំទេ។ គិតទៅបើគិតពីថ្ងៃកើតមកដល់ពេលនេះជិត២ខែហើយ កូនប្រើសនោះនៅតែមិនទាន់សាំហ្នឹងពន្លឺថ្ងៃដដែល»។
 
កន្លងមកប្រើសផឿកនេះធ្លាប់មាន នៅក្នុងមជ្ឈមណ្ឌលសូនសត្វភ្នំតាម៉ៅ ប៉ុន្ដែជាងពីរឆ្នាំមុន ត្រូវបានងាប់ ដោយសារដល់វ័យជរា។ បន្ថែមលើនេះ លោក ទ្រី ស៊ីថេង បន្តថា សត្វផឿកប្រភេទនេះ អាចកម្រ ដោយសារទាំងអ្នកអភិរក្ស និងការពារសត្វព្រៃមិនងាយបានឃើញ វត្តមានរបស់វាឡើយ៕ 
 

Tag:
 តាកែវ
  សត្វព្រៃ
  ប្រើសផឿក
  ឧទ្យានសួនសត្វភ្នំតាម៉ៅ ​
© រក្សាសិទ្ធិដោយ thmeythmey.com