ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
សាលាសង្កាត់កូនគ្រៀល យកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈដល់អ្នកមានពិការភាព
17, Dec 2022 , 9:59 am        
រូបភាព
ដោយ៖ ហៀត ស៊ីវន 

ក្រុងសំរោង,ឧត្តរមានជ័យ៖ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានពលរដ្ឋពិការភាពជាង៥០០នាក់។ លោក រ៉ត សំអាន់ ចៅសង្កាត់រងទី១ នៃសង្កាត់កូនគ្រៀល បានឱ្យដឹងថា សង្កាត់កូនគ្រៀល បានយកចិត្តទុកដាក់ចំពោះពលរដ្ឋមានពិការភាពលើការផ្ដល់សេវាសាធារណៈ​ ដោយក្នុងសង្កាត់មាន​ជម្រាល និងខ្នះខ្នែងផ្ដល់សេវាឱ្យទាន់តាមតម្រូវការពួកគេ ។ លោក រ៉ត សំអាន់ អះអាងថា៖« ជនពិការនៅក្នុងឃុំសង្កាត់ខ្ញុំ មានច្រើន។ នៅពេលជនពិការមកទទួលសេវាពីយើង ខាងឃុំសង្កាត់គឺមិនមានភាពរើសអើងអ្វីឡើយ។
 
ជាទូទៅជនពិការមួយចំនួន បើសិនជាគាត់អាចដើរកាន់ឈើច្រត់បាន គាត់អាចដើរឡើងតាមជណ្តើរដោយខ្លួនឯង ហើយបើគាត់មកតាមរទេះ យើងមានជម្រាល»។ 
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖ 
 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 
 

Tag:
 ជម្រាលជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com