ជាតិ
លោក កឹម សុខា ស្នើឲ្យទម្លាក់បទចោទព្រោះចង់បម្រើសង្គមជាតិ រីឯសាលក្រមប្រកាសនៅខែមីនា ឆ្នាំក្រោយ
21, Dec 2022 , 9:39 pm        
រូបភាព
មេធាវីផ្តល់ព័ត៌មានដល់ក្រុមអ្នកកាសែតក្រោយបញ្ចប់សវនាការនៅម៉ោង​៩ និង​១៥នាទីយប់
មេធាវីផ្តល់ព័ត៌មានដល់ក្រុមអ្នកកាសែតក្រោយបញ្ចប់សវនាការនៅម៉ោង​៩ និង​១៥នាទីយប់
ក្រោយដំណើរសវនាការជាង១៣ម៉ោង ក្រុមប្រឹក្សាជំនុំជម្រះ នឹងប្រកាសសាលក្រមករណីលោក កឹម សុខា ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ នាថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ខាងមុខ។
 
សវនាការដែលបានចាប់ផ្តើមតាំងពីម៉ោង៧ព្រឹក បានបញ្ចប់នៅម៉ោង៩ និង៣០នាទី យប់ថ្ងៃទី២១ ខែធ្នូ នេះ។ ក្នុងសវនាការ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បានស្នើឲ្យតុលាការទម្លាក់បទចោទប្រកាន់ ដើម្បីឲ្យគាត់បានបម្រើសង្គមជាតិ។
 
«ខ្ញុំគ្មានចេតនាអាក្រក់ដូចតំណាងអយ្យការចោទប្រកាន់នោះឡើយ ខ្ញុំហ៊ានអះអាងដោយកិត្តិយសរបស់ខ្ញុំ»។ អតីតមេបក្សប្រឆាំងបានបញ្ជាក់យ៉ាងដូច្នេះ ដោយបន្ថែមថា វីដេអូដែលយកមកដាក់ភស្តុតាង ជាវីដេអូក្លែងក្លាយ ដោយមានការកាត់តសំដីរបស់លោក។
 
លោក កឹម សុខា បានបន្ថែមថា មានតែខ្លួនគាត់ប៉ុណ្ណោះដែលដឹងច្បាស់ពីការបកស្រាយន័យក្នុងវីដេអូ ដោយលោកស្នើឲ្យតុលាការពិចារណាឲ្យបានត្រឹមត្រូវ ជាជាងការសម្រេចចិត្តដោយអយុត្តិធម៌៕
 

© រក្សាសិទ្ធិដោយ thmeythmey.com