ជាតិ
លទ្ធផលបាក់ឌុប៖ ជាប់៧២,៣៣ភាគរយ ក្នុងនោះនិទ្ទេស A ១០៤៩នាក់
22, Dec 2022 , 2:56 pm        
រូបភាព
 បេក្ខជន​ចំនួន ៩០ ៩៥០នាក់ ត្រូវជា​៧២,៣៣ភាគរយ បាន​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យ​ប្រឡង ៥ ធ្នូ ២០២២។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួងអប់រំ យុវជន និងកីឡា។ 

ក្នុងចំណោម​បេក្ខជន​ដែល​ប្រឡង​ជាប់ សិស្សនិទ្ទេស A មាន​១០៤៩នាក់ និទ្ទេស B មាន​៧២៣២នាក់ និទ្ទេស C មាន​១៩ ០៥៣នាក់ និទ្ទេស D មាន ៣១ ១៦៦នាក់ និងនិទ្ទេស E មាន ៣២ ៤៥០នាក់៕

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com