ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Legend Cinema ពង្រីកភាពជាដៃគូទៅកាន់សាខារោងភាពយន្តថ្មីទាំង៦
24, Dec 2022 , 3:29 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា និងរោងភាពយន្ត លេជេន (Legend Cinema) ដែលជារោងភាពយន្តស្តង់ដារអន្តរជាតិក្នុងស្រុក បានពង្រីកកិច្ចព្រមព្រៀងភាពជាដៃគូជាមួយគ្នារហូតដល់ទៅ៣ឆ្នាំបន្តទៀត សម្រាប់សាខារោងភាពយន្តដែលមានស្រាប់ទាំង ៦ ក៏ដូចជាសាខាថ្មីទាំង៦ ដែលមានវត្តមាននៅក្នុងខេត្តសៀមរាប និងព្រះសីហនុផងដែរ។
 
ក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមកិច្ចសហការជាលើកដំបូងនៅក្នុងឆ្នាំ ២០១៤ នៅក្នុងរាជធានីភ្នំពេញ។   កិច្ចព្រមព្រៀងភាពជាដៃគូជាថ្មីនេះ គឺសម្រាប់គ្រប់សាខាទាំង១២ របស់រោងភាពយន្ត លេជេន និងលេជេនព្រីមៀម ដែលរួមបញ្ចូលសាខាថ្មីទាំង ៦ របស់រោងភាពយន្តលេជេន មានដូចជា រោងភាពយន្តលេជេន សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀម សាខាសែនសុខ (Premium Sen Sok)។
 


កម្មវិធីចុះកិច្ចព្រមព្រៀងភាពដៃគូរវាងរោងភាពយន្ត លេជេន និង ក្រុមហ៊ុន ស្មាត នេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី ២២ ធ្នូ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់រោងភាពយន្ត លេជេន និងក្រុមហ៊ុនSmart Axiata និងភ្ញៀវកិត្តិយសជាច្រើននាក់ រួមមានការសម្ដែងពីតារាចម្រៀងដ៏ល្បីគឺ លោក សូលី ផេង ផងដែរ។ 
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីនៃក្រុមហ៊ុន Smart Axiata បានបង្ហាញពីសេចក្តីសោមនស្សរីករាយអំពីការចុះកិច្ចព្រមព្រៀងមួយនេះ។ 
 
«ក្នុងនាមជាក្រុមហ៊ុនឌីជីថលឈានមុខគេនៅកម្ពុជា Smart Axiata តែងតែស្វែងរកឱកាស និងដៃគូថ្មីៗ ដើម្បីផ្តល់ជូនអតិថិជននូវភាពច្នៃប្រឌិត សម្រាប់ជិវិតរស់នៅរបស់ពួកគាត់។ យើងពិតជាជឿជាក់ថា   ការពង្រីកភាពជាដៃគូមួយនេះ នេះផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនវ័យក្មេងរបស់យើង ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទស្សនាភាពយន្ត តាមរយៈការនាំមកជូននូវបទពិសោធន៍ប្រកបដោយគុណភាព ទៅតាមស្តង់ដារអន្តរជាតិ។»
 
លោក តែ សុង អគ្គនាយក  នៃរោងភាពយន្ត លេជេន  ក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីលើកកម្ពស់គុណភាពការរស់នៅដោយទាន់សម័យ តាមរយៈបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយស្តង់ដារអន្តរជាតិ«រោងភាពយន្ត លេជេន (Legend Cinema) មានសេចក្តីសោមនស្សរីករាយ ដែលបានមានឱកាសក្នុងភាពជាដៃគូសហការយូរអង្វែង ជាមួយក្រុមហ៊ុន Smart Axiata។ ការសហការរវាងក្រុមហ៊ុនទាំងពីរនេះគឺជាចំណែកមួយនៃការចាប់ផ្តើមជាថ្មីម្តងទៀត ក្នុងការយកចិត្តទុកដាក់ ដល់អតិថិជន និងចាប់ផ្តើមផ្តោតលើ ការផ្គត់ផ្គង់ផលិតផលល្អ និងសេវាកម្មអោយកាន់តែប្រសើរឡើងជាមួយនឹងការចាប់រង្វាន់ ការប្រូម៉ូសិន ផ្សេងៗ។»
  


លោកក៏បានបន្ថែមទៀតថា «Smart គឺជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការរស់នៅតាមឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពបង្កើតថ្មី និងបទពិសោធន៍កម្សាន្តនានាដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យជំនាន់ថ្មី។ ក្រុមហ៊ុន Smart Axiata គឺ ជា ដៃគូដ៏ពិតប្រាកដមួយ ដែលយើងតែងតែមានការរំភើប ដែលបាននិងកំពុងបន្តធ្វើការសហការជាមួយ ដើម្បីនាំមកជូន និងចែករំលែកក្តីសុបិន និងការកម្សាន្តដ៏ល្អបំផុតលើពិភពលោកជាមួយគ្នា។»
ការពង្រឹងកិច្ចសហការមួយនេះ ក៏នាំមកនូវការផ្តល់ជូនពិសេសៗសម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរផងដែរ។ អតិថិជន SmartVIP នៅតែអាចបន្តទទួលបានការបញ្ចុះតម្លៃ ១០%-១៥% រាល់ការជាវសំបុត្រកុន ភេសជ្ជៈ និងអាហារសម្រន់ នៅគ្រប់រោងភាពយន្តលេជេនទាំង ១២ សាខា។ 
 
លើសពីនេះទៅទៀត នៅថ្ងៃទី ២៣ ធ្នូ នឹងមានការបញ្ចុះតម្លៃលើសំបុត្រកុន ៥0% សម្រាប់អតិថិជនSmart VIP នៅគ្រប់ Smart Hall សម្រាប់សាខាយន្តលេជេនថ្មីទាំង៦សាខាគឺ សាខាមីតថោន(Midtown) សាខាខេម៉ល(K-Mall) សាខាព្រះសីហនុ រោងភាពយន្ដលេជេនព្រីមៀម សាខាណូរ៉ូម៉ល(Noromall) លេជេនព្រីមៀមសាខាអូឡាំព្យា (Olympia) និងលេជេនព្រីមៀមសាខាសែនសុខ (Premium Sen Sok)។ ចាប់ពីថ្ងៃទី ២៤ ដល់ ៣០ ធ្នូ អតិថិជននិងទទួលបានការបញ្ចុះតម្លៃលើសំបុត្រកុន ៥០% សម្រាប់អតិថិជនSmart VIP នៅគ្រប់ Smart Hall ចាប់ពីថ្ងៃទី២៤ ដល់ ៣០ធ្នូ នៅគ្រប់សាខារោងភាពយន្ត លេជេន ទាំង ១២ ផងដែរ។
 
 កិច្ចសហការរវាង Smart Axiata និងរោងភាពយន្ត Legend គឺជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលឈានមុខគេនៅកម្ពុជាទាំងពីរ ក្នុងការលើកស្ទួយ និងគាំទ្រវិស័យភាពយន្តនៅកម្ពុជា ក៏ដូចជាការពង្រឹងគុណភាពបទពិសោធន៍ទស្សនាភាពយន្តសម្រាប់ប្រជាជនកម្ពុជា និងលើកកម្ពស់ការរស់នៅប្រកបដោយភាពទាន់សម័យផងដែរ៕
  

 

© រក្សាសិទ្ធិដោយ thmeythmey.com