កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag៖ Man Utd ជំរុញឱ្យបន្តកិច្ចសន្យាកីឡាករ ៤រូបរយៈពេល ១ឆ្នាំ
25, Dec 2022 , 3:29 pm        
រូបភាព
ក្រុមបិសាចក្រហម Manchester United បានជំរុញឱ្យមានការពិភាក្សាបន្តកិច្ចសន្យារយៈពេល១ឆ្នាំបន្ថែមទៀត ទៅកាន់កីឡាករចំនួន ៤រូបក្នុងនោះក៏មានខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Marcus Rashford ម្នាក់ដែរ។ នេះបើតាមសម្តីលោក Erik ten Hag ជាអ្នកចាត់ការថ្ងៃទី២៤ខែធ្នូ។

កីឡាករក្រុមបិសាចក្រហម Marcus Rashford, Fred, Luke Shaw, Diogo Dalot សុទ្ធសឹងតែឈានដល់ឆ្នាំចុងក្រោយហើយដែលកុងត្រារបស់ពួកគេជាមួយក្រុមបិសាចក្រហមនឹងត្រូវផុតកំណត់ប៉ុន្តែពួកគេអាចនឹងទទួលបានជម្រើសបន្តកិច្ចសន្យារយៈពេល ១២ខែបន្តទៀត។
 
រដូវកាល ២០២២-២៣ Rashford បានរកឃើញទម្រង់លេងដ៏ល្អរបស់គេមកវិញក្រោមការដឹកនាំរបស់លោកTen Hag ដោយគេបានបង្ហាញខ្លួន ២០ប្រកួត ហើយរកបាន ៩គ្រាប់។ចំណែក Dalot, Fred និង Shaw ក៏បានបង្ហាញខ្លួនច្រើនប្រកួតដែរដោយម្នាក់ៗបានបង្ហាញខ្លួនក្នុងការប្រកួតដល់ទៅជាង ១៥លើក។ និយាយប្រាប់គេហទំព័រផ្លូវការរបស់ក្លិបអ្នកចាត់ការវ័យ ៥២ឆ្នាំបានធានាអះអាងថាក្លិបបានគិតគួរសម្រេចចិត្តរួចរាល់សម្រាប់រឿងទាំងអស់នេះដើម្បីការកសាងក្រុមទៅពេលអនាគត។
 
«ពិតណាស់ ខ្ញុំអាចបញ្ជាក់ពីរឿងនេះ! យើងសប្បាយចិត្តព្រោះតែក្រុមកីឡាករយើងកំពុងតែធ្វើដំណើរតាមគោលដៅដ៏ត្រឹមត្រូវហើយកីឡាករទាំងអស់នោះបានបង្ហាញសមត្ថភាពដ៏ល្អ ពួកគេមានការអភិវឌ្ឍដូច្នេះយើងគាំទ្រពួកគេ យើងក៏ចង់បន្តគម្រោងរបស់យើង។ ពិតណាស់យើងបានសម្រេចចិត្តបែបនេះខ្ញុំប្រាកដថាពួកគេបានសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីគម្រោងទៅមុខច្រើនឆ្នាំបន្តទៀតកីឡាករទាំងនោះត្រូវតែជាផ្នែករបស់យើង។»។ លោក Ten Hag និយាយបែបនេះ។ក្រៅពីកីឡាករទាំងបួនរូប អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញ David de Gea ក៏ត្រូវផុតកិច្ចសន្យាជាមួយMan United ដែរ។
 
ក្លិបបិសាចក្រហមក៏នឹងមានជម្រើសផ្តល់កិច្ចសន្យាបន្ថែមសម្រាប់រូបគេ ១២ខែបន្តទៀតដូចគ្នាដែរប៉ុន្តែកិច្ចសន្យាទាំងនោះនៅមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ កាលពីខែកក្កដាអ្នកចាត់ការសញ្ជាតិហូឡង់ក៏ធ្លាប់បាននិយាយថាលោករំពឹងអ្នកចាំទីអេស្ប៉ាញនឹងស្ថិតនៅ Old Trafford បន្ត។
 
គួររំលឹកថាបច្ចុប្បន្ន Man United ឈរនៅចំណាត់ថ្នាក់លេខ ៥ នៅតារាង PremierLeague ដោយការប្រកួតបន្ទាប់របស់ពួកគេទល់ក្រុម NottinghamForest៕
 
 
 

Tag:
 Manchester United
  Erik ten Hag
© រក្សាសិទ្ធិដោយ thmeythmey.com