ជាតិ
អត្ថបទពាណិជ្ជកម្ម
អគារសន្និបាទ និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងបង្អស់នៅក្នុងរាជធានីភ្នំពេញ ភីអេច ហ្គ្រេនហល ( PH Grand Hall)
26, Dec 2022 , 2:29 pm        
រូបភាព
ភីអេច ហ្គ្រេនហល ​ជាអគារសន្និបាទ  និង សាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំដំបូងគេបង្អង់នៅ​ក្នុង​ប្រទេសកម្ពុជា ដែលបានរចនាឡើងយ៉ាងល្អឥតខ្ចោះ ​និងស័ក្តិសមបំផុត ​សម្រាប់​រៀប​ចំ​ប្រារព្ធកម្មវិធីជា​ច្រើន​ដូច​ជា​ ពិធី​មង្គល​ការ​ តាំង​ពិព័រណ៍ កិច្ច​ប្រជុំ សន្និសិទ ក៏​ដូច​ជា​ការ​ប្រគុំ​តន្រ្តីដែលអាចទទួលភ្ញៀវ  បាន​រហូត​ដល់​ទៅ 30 00នាក់ ស្របទៅតាមកម្មវិធីជាតិ និង អន្តរជាតិ។
 
ទិដ្ឋភាពដ៍ស្រស់ត្រកាលរបស់អាគារសន្និបាទ  និងសាលប្រារព្ធពីធីមង្គលការ ភី អេច ហ្គ្រេនហល រូបភាពជាក់ស្តែង ជាមួយការរចនាភ្លើងពណ៌ដ៏ប្រណិតនាពេលរាត្រី អគារនេះមានទីតាំងស្ថិត​នៅ​ក្នុង​គម្រោងអភិវឌ្ឍដ៏​​ធំអស្ចារ្យរបស់​បុរី ប៉េងហួត The Grand Star Platinum ដែល​មាន​ទី​តាំង​ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវ​ជាតិ​លេខ​១ និងមានច្រកចេញធំៗចំនួន ៥ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើដំណើរមកកាន់អគារដ៍អស្ចារ្យមួយនេះ។
  

ផ្ដល់ទំនុកចិត្តក្នុងការជ្រើសរើស ភីអេច ហ្រ្គេនហល ជាទីតាំងសម្រាប់រៀបចំកម្មវិធីធំៗរបស់អស់លោកអ្នក ព្រោះថា៖អគារ ត្រូវបានរចនា និងសាងសង់ឡើង ប្រកបដោយភាពច្នៃប្រឌិតខ្ពស់តាមរចនាបទបែបអឺរ៉ុបតែមួយគត់នៅក្នុងរាជធានីភ្នំពេញ ផ្ដល់ជូននូវសេវាកម្មដោយមានការរៀបចំយ៉ាងល្អិតល្អន់ និងយកចិត្តទុកដាក់ខ្ពស់
 



មានការសហការជាមួយក្រុមហ៊ុន វើលដ៍ ដាយនីង លីមីតធីត ដែលជាក្រុមហ៊ុនមានចុងភៅពោរពេញទៅដោយបទពិសោធច្រើនឆ្នាំ និងអាចចម្អិនម្ហូបបានជាច្រើនជម្រើស និងផ្តល់ជូននូវសេវាកកម្មម្ហូបអាហារ​លំដាប់ស្តង់ដារ ដោយចុងភៅមានជំនាញច្បាស់លាស់ក្នុង ការចំអិន ម្ហូបបែបជាតិ និងអន្តរជាតិមានដូចជា ខ្មែរ ចិន ជប៉ុន និងអឺរ៉ុប ស្របតាមតម្រូវការអតិថិជន។ 


 
សាលនីមួយៗរបស់ ភីអេច ហ្គ្រេនហល មានសភាពខ្ពស់និងធំទូលាយព្រមទាំងបាន បំពាក់មកជាមួយនូវអំពូលពិតានគ្រីស្តាល់ដ៏ល្អប្រណីត កម្រាលព្រំដែលមានការរចនាបថទាន់សម័យ ទូរទស្សន៍LED ដែលមានទំហំធំជាងគេ និងការបំពាក់គ្រឿងបរិក្ខារអគ្គីសនី និងប្រព័ន្ធសម្លេងជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។ 
  


ចំពោះចំណតយានយន្ត ត្រូវបានរៀបចំ​ និង បំពាក់ដោយប្រព័ន្ធបញ្ជាជាមួយបច្ចេកវិទ្យាឆ្លាតវៃ មានភាពទំនើប ភ្លឺច្បាស់ ព្រមទាំងមានសុវត្ថិភាពខ្ពស់ដែលផ្តល់នូវភាពងាយស្រួលជូនដល់អតិថិជនទាំងអស់។ កាន់តែពិសេសជាងនេះទៅទៀតយើងក៏មានចំណតសម្រាប់ចត ឧទ្ធម្ភាគចក្រ ថែមទៀតផង។ 
 
នៅជុំវិញអគារនេះពោរពេញទៅដោយទិដ្ឋភាពសួនច្បារដ៏ស្រស់ស្អាត និងស្ថាបត្យកម្មដ៏ប្រណិតដែលជាទស្សនីយ៍ភាពអមដំណើរផ្លូវចូលរបស់ភ្ញៀវមកកាន់សាលប្រារព្ធពិធី។ ហើយនៅបរិវេណខាងមុខ សាលកម្មវិធី (Ballroom) នីមួយៗគឺជាបរិវេណរៀបចំកម្មវិធីមុខច្រកចូលរបស់សាលកម្មវិធី (Grand pre-function) គឺអាចរៀបចំទទួលជាកម្មវិធី  cocktail និង​ជា​កន្លែង​ ដែល​ភ្ញៀវ​អាច​ទស្សនា​ទេស​ភាព​ក្នុង​សួន​ច្បារនៅ​ខាង​ក្រៅដ៏ស្រស់ស្អាត​​បាន​យ៉ាង​មនោរម្យផង​ដែរ។ 


 
អ្វីដែលកាន់តែពិសេសនៅក្នុងបំណាច់ឆ្នាំ២០២២នេះ អគារសន្និបាទ  និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល និងគម្រោង សួនអឺរ៉ុប ភីអេច យូរ៉ូផាក នឹងនាំមកនូវកម្មវិធី "" ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ដោយមានការរៀបចំស្តង់ លក់អាហារ ភេសជ្ជៈ ទំនិញចម្រុះ សេវាកម្មផ្សេងៗរហូតដល់ទៅជាង១០០ស្តង់ និងមានសកម្មភាពកម្សាន្តៗជាច្រើនដូចជា ការប្រគុំតន្រ្តី ការចែកស្ករគ្រាប់ពីតាណូអែល រួមជាមួយសកម្មភាពសប្បាយៗជាច្រើន និងមានការបំភ្លឺភ្លើងពណ៌ស្អាតៗនៅពេលយប់ និងការអុជកាំជ្រួញដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកលខាងមុខនេះថែមទៀតផង។
 
គួរបញ្ជាក់ផងដែរថា៖ អគារសន្និបាទ  និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល មានបែងចែកជាច្រើនផ្នែក ដែលក្នុងនោះរួមមាន៖ 
  • ចំណតយានយន្តចំនួន២ជាន់ (Basement & Lower Ground) 
  • ជាន់ផ្ទាល់ដីមានសាលកម្មវិធីធំៗចំនួន៣ គឺ ៖ អគារយូរ៉ូ១ (EURO 1), អគារយូរ៉ូ២ (EURO 2) និង អគារយូរ៉ូ៣ (EURO 3) ហើយនៅមុខសាលកម្មវិធីនីមួយៗមានចំណតសម្រាប់ទម្លាក់ភ្ញៀវចុះ ទាំង៣ អគារ (DROP OFF EURO 1,2,3) 
  • បន្ទប់ផ្លាស់សំលៀកបំពាក់​ (DRESSING ROOM)
  • បន្ទប់រង់ចាំវីអាយភី (VIP LOUNGE)
  • បរិវេណរៀបចំកម្មវិធីមុខច្រកចូលសាលកម្មវិធី (PRE-FUNCTION AREA)
  • ជាន់ទី១ មានបន្ទប់សម្រាប់រៀបចំកម្មវិធីចំនួន២ (1F-2 FUNCTION ROOMS)
  • ជាន់ទី២ មានបន្ទប់ប្រជុំ (2F-6 MEETING ROOMS) 
អគារសន្និបាទ  និង សាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល នឹងក្លាយជាជម្រើសទីមួយសម្រាប់អស់លោកប្រារព្ធកម្មវិធី មង្គលការ សន្និសីទ ការតាំងពិព័រណ៍ កិច្ចប្រជុំ ការប្រគំតន្រ្តី និងកម្មវិធីផ្សេងៗ។
 
ដើម្បីកាន់តែជ្រាបច្បាស់ពី អគារសន្និបាទ  និងសាលប្រារព្ធពិធីមង្គលការ ភីអេច ហ្គ្រេនហល សូមចុចចូលលីងវីដេអូខាងក្រោមនេះ៖
 


អាសយដ្ឋាន: ស្ថិតនៅក្នុងគម្រោងបុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ១។
ទីតាំង:   (Google Map Error)
ដើម្បីទទួលបានលក្ខខណ្ឌយ៉ាងពិសេសក្នុងការកក់ទីតាំងសម្រាប់កម្មវិធីរបស់លោកអ្នក៖ 015 333 296/ 089 999 467
 




© រក្សាសិទ្ធិដោយ thmeythmey.com