ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
អាហារ​១២​ប្រភេទ​ជួយ​សម្រួល​ដល់​ចង្វាក់​បេះដូង​
04, Jan 2023 , 6:59 am        
រូបភាព
ការកើនឡើង​ចង្វាក់បេះដូង​ញាប់​ពេក គឺ​មិន​ល្អ​ចំពោះ​សុខភាព​នោះទេ ។ ការកើនឡើង​ចង្វាក់បេះដូង​ញាប់​អាច បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា  ស្ថានភាព​ស្ត្រេ​ស ឬ បញ្ហា​ជំងឺ​លើស​សម្ពាធ​ឈាម​ជាដើម ។
 
ចំពោះ​សត្វ​ឆ្កែ ការកើនឡើង​ចង្វាក់បេះដូង​នេះ នឹង​មិន​អាច​ធ្វើអោយ​វា រស់នៅ​បាន​យូរ​ជាង ១០ ទៅ ១២​ឆ្នាំ​នោះ​ទេ​។ បញ្ហា​នេះ មិនមែន​កើតឡើង​ចំពោះ​តែ​សត្វ​ឆ្កែ​នោះ​ទេ សម្រាប់​មនុស្ស​យើង​ក៏​មិន​ល្អ​នោះដែរ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នក​ត្រូវ​រៀបចំ​របប​អាហារ ក្នុងការ​ទទួលទាន​អោយបាន​ត្រឹមត្រូវ ដែល​វា អាច​ជួយ​លៃ​តម្រូវ​ដល់​ចង្វាក់បេះដូង របស់​អ្នក​អោយបាន​ល្អ ។​
 
​ខាងក្រោម​នេះ គឺជា​ប្រភេទ​អាហា​រទាំង ១០​យ៉ាង ដែល​ជួយ​លៃ​តម្រូវ​ចង្វាក់បេះដូង​អ្នក អោយ​ដើរ​បាន​ល្អ​បាន ៖
 
១. ទឹកដោះគោ​យ៉ា​អួ​
​វា​ជា​អាហារ​ដ៏​ល្អ​មួយ ពីព្រោះ​ថា​ទឹកដោះគោ​យ៉ា​អួ​មាន​ផ្ទុក​វីតាមីន B១២ ដែល​ជួយ​ដល់​ជម្រុញ និង ធ្វើអោយ​ប្រព័ន្ធ​ប្រសាទ​រឹងមាំ និង អាច​ជួយ​អោយ​អ្នក​កាត់បន្ថយ​ស្ត្រេសបាន​។​
 
២.​ជី​អង្កាម​
​ដោយយោង​តាម​ការសិក្សា​ពី​បុរាណ ជី​អង្កាម​មាន​ឥទ្ធិពល ធ្វើអោយ​ចរន្តឈាម​រត់​ក្នុង​រាងកាយ មាន​ភាពល្អប្រសើរ​ឡើង និង ធ្វើអោយ​សាច់ដុំ​រឹងមាំ​បាន​ផងដែរ ។​
 
៣.​ស្រូវ​សាឡី​
​គុណសម្បត្តិ​របស់​វា គឺ​វា​អាច​ជួយ​យក​ចេញ​នូវ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​អាក្រក់ ចេញ​ពី​ស​សៃ​អាទែ​បេះដូង​។ កម្រិត​ជាតិ​អាស៊ីត​ត្រី អូ​មេហ្គា​៣ គឺ​អាច​ជួយ​រក្សា​ចង្វាក់​បេះដូង អោយ​នៅ​ថេរ​បាន ។​
 
៤. ផ្លែ​ទំពាំងបាយជូរ​ក្រៀម​
​វា​ល្អ​សម្រាប់​សុខភាព​អ្នក ដោយសារតែ​ទំពាំងបាយជូរ​ក្រៀម​មាន​កម្រិត​សូ​ដ្យូ​មទៀត និង ផ្ទុក​ប៉ូ​តា​ស្យូម ខ្ពស់​។ កត្តា​នេះ​ហើយ ដែល​ធ្វើអោយ​បេះដូង​អ្នកមាន​សុខភាព​ល្អ​បាន ។​
 
៥. ត្រី​
​អាស៊ីត​ខ្លាញ់ត្រី​អូ​មេហ្គា​៣ គឺ​ពិតជា​ល្អ​ចំពោះ​សុខភាព​បេះដូង ពីព្រោះ​វា​មាន​ផ្ទុ​កកូ​ឡេ​ស្តេ​រ៉ូល​ល្អ ។ ពពួក​ត្រី​សមុទ្រ​ដូចជា ធូ​ណា​, សាល់​ម៉ុង គឺ​ពិតជា​ល្អ​ចំពោះ​អ្នក​ពីព្រោះ​វា​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ អូ​មេហ្គា ៣ ។​
 
៦. ផ្លែ​ចេក​
​វា​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូម ដែលជា សា​ធារ​ជាតិ​ចិញ្ចឹម​ដ៏​សំខាន់​ចំពោះ ទំនាក់ទំនង​រវាង បេះដូង​និង​ខួរក្បាល​។ ដូច្នេះ ផ្លែ​ចេក​ត្រូវបាន​ចាត់ទុកជា ផ្លែឈើ​ម្យ៉ាង​ដ៏​ល្អ ក្នុង​ការរក្សា​កម្រិត​ចង្វាក់បេះដូង​អ្នក អោយ​ល្អ​បាន ។​
 
៧. ខ្ទឹម​ស​
​ខ្ទឹម​ស គឺ​អាច​យក​ចេញ​នូវ​ជា​តិកូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​ចេញពី​រាងកាយ ហើយ​វា​ក៏​អាច​បញ្ឈប់​សកម្មភាព របស់​រ៉ាឌីកាល់​សេរី ក្នុងការ​បំផ្លាញ​ដល់​សុខភាព​បេះដូង​បាន​ផង​ដែរ ។
 
៨.​អំបិល​
​ចង្វាក់បេះដូង​ញាប់​មិន​ត្រឹមតែ ជា​បញ្ហា​ចំពោះ​សុខភាព​អ្នកនោះ​ទេ កាល​បើ​បេះដូង​អ្នកដើរ​យឺត​ពេក នោះ​វា​ក៏​ចោទ​ជា​បញ្ហា​ដល់​អ្នក បាន​ដូចគ្នា​ដែរ​។ ការបន្ថែម​អាហារ ដែល​មាន​ជាតិ​ប្រៃ​បន្តិច ទៅ​ក្នុង​របប​អាហារ ប្រចាំថ្ងៃ​របស់​អ្នក ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ផងដែរ ។​
 
៩. តៅ​ហ៊ូ​
​វា​ត្រូវ​បាន​គេ​ធ្វើ​ចេញពី សណ្តែកសៀង ។​វា​មិន​ត្រឹមតែ​មិន​មាន​ផ្ទុក​នូវ កូ​ឡេ​ស្តេ​រ៉ូល​អាក្រក់​នោះទេ វា​ថែមទាំង សម្បូរ​នូវ​ជាតិ​កាល់ស្យូម ដែល​ជួយ​ធ្វើអោយ​ចង្វាក់បេះដូង​អ្នក ដើរ​បាន​ត្រឹមត្រូវ​ដែរ​។​
 
១០. សណ្តែកដី​
​សណ្តែកដី គឺ​មាន​ផ្ទុក​ទៅ​ដោយ​ខ្លាញ់ mono –saturated  ដែល​ល្អ​ក្នុង​ការជួយ​បង្ការ​បេះដូង​អ្នក ពី​ការ​គាំង និង ធ្វើ​អោយ​បេះ​ដូង​មាន​ជាតិ​រំអិល​បានល្អ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

 

© រក្សាសិទ្ធិដោយ thmeythmey.com