ជាតិ
សង្គមជាតិ
លោក ហេង វុទ្ធី ឡើងជាមេប៉ូលិសខេត្តកំពង់ចាម ជំនួសលោក ឯម កុសល
04, Jan 2023 , 11:29 am        
រូបភាព
លោក ហេង វុទ្ធី ស្ថិតក្នុងពិធីទទួលតំណែងជាស្នងការខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
លោក ហេង វុទ្ធី ស្ថិតក្នុងពិធីទទួលតំណែងជាស្នងការខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ទោ ឯ​ម កុសល ដែលត្រូវចូលនិវត្ត។ ពិធីផ្ទេរតំណែងស្នងការទៅលោក ហេង វុទ្ធី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

មុនឡើងតំណែងជាស្នងការ លោក ហេង វុទ្ធី គឺជាស្នងការរងនគរបាលខេត្តកំពង់ចាម។ រីឯលោក ឯម កុសល ក្រោយចូលនិវិត្ត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យតែងតាំងលោក ជាជំនួយការរបស់សម្តេច មានឋានៈស្មើអគ្គនាយករង៕
  
 

Tag:
 ហេង វុទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com