កីឡាអន្តរជាតិ
អន្តរជាតិ
FA Cup៖ ក្រុមឡើងជើង Newcastle ត្រូវក្រុមនៅលីគទី៣ Sheffield ទម្លាក់ត្រឹមជុំទី៣
08, Jan 2023 , 12:29 pm        
រូបភាព
Newcastle United ដែលកំពុងលេចធ្លោនៅ Premier League ត្រូវបានធ្លាក់ចេញពីពានរង្វាន់ FA Cup ជុំទី៣ដ៏គួរភ្ញាក់ផ្អើល​ ក្រោមថ្វីជើងក្រុម Sheffield Wednesday នៃលីគកំម្រិតទី៣អង់គ្លេស League1។
Newcastle ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣​ក្នុង​តារាង​លីគកំពូលអង់គ្លេសចាញ់ក្រុម Sheffield Wednesday ក្នុងលទ្ធផល ២-១ នាជំនួបជុំទី៣ នៅរាត្រីថ្ងៃទី៧ ខែមករា។ ​​២​គ្រាប់របស់ Sheffield Wednesday ធ្វើបានដោយខ្សែប្រយុទ្ធ Josh Windass មុនពេល Bruno Guimaraes រកបាន១គ្រាប់តាមក្រោយសម្រាប់ក្រុមសារិកាព្រៃ។
បរាជ័យនេះ បានធ្វើឱ្យលោក Eddie Howe អ្នកចាត់ការ Newcastle សោកស្តាយ ដ្បិតក្រុមបង្ហាញទម្រង់លេងបានល្អជាង ដោយគ្រប់គ្រងបានរហូតដល់ ៧៦ភាគរយ ទល់ ២៤ភាគរយ។
ដោយឡែក Liverpool បានត្រឹមស្មើជាមួយ Wolves ក្នុងលទ្ធផល ២-២។ ហង្សក្រហម ដែលបង្ហាញខ្លួនមិនសូវបានល្អនៅក្នុងក្របខណ្ឌ Premier League លេងមិនស៊ីចង្វាក់គ្នារវាងអ្នកចាំទី និងខ្សែការពារ រហូតភ្លាត់ស្នៀតរបូត១គ្រាប់ឱ្យក្រុម Wolves។
លទ្ធផលការប្រកួតគូដទៃរួមមាន៖
Brentford ០-១ West Ham United
Coventry City ៣-៤ Wrexham
Grimsby Town ១-០ Burton Albion
Luton Town ១-១ Wigan Athletic ៕
 

Tag:
 FA Cup
© រក្សាសិទ្ធិដោយ thmeythmey.com