ជាតិ
អត្ថបទពាណិជ្ជកម្ម
ការពារអនាគតក្នុងកញ្ចប់តែមួយពីព្រូដិនសលកម្ពុជាផ្ដល់ទាំងការសន្សំ និងការធានារ៉ាប់រងអាយុជីវិត
16, Jan 2023 , 6:11 pm        
រូបភាព
ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានប្រកាសដាក់ដំណើរការកញ្ចប់ផលិតផលថ្មីរបស់ខ្លួនគឺ PRUសន្សំ ដែលអាចផ្តល់ទាំងការសន្សំ និងការធានារ៉ាប់រងអាយុជីវិតនៅក្នុងកញ្ចប់តែមួយជាមួយនឹងតម្លៃសមរម្យបំផុត។
 
PRUសន្សំ ជួយឱ្យអតិថិជនមានភាពងាយស្រួលក្នុងការការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដោយសារតែម្ចាស់បណ្ណសន្យារ៉ាប់រងអាចកំណត់ចំនួនទឹកប្រាក់ជាក់លាក់ណាមួយសម្រាប់ការបង់តែមួយលើក ជាប្រចាំខែ ឬជាប្រចាំឆ្នាំ ដែលចាប់ផ្តើមពី $5 ក្នុងមួយខែ ឬ $30 ក្នុងមួយឆ្នាំ។  
 
ម្ចាស់បណ្ណសន្យារ៉ាប់រង នឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ នៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់ ហើយអាចនឹងទទួលបានការប្រាក់បន្ថែមទៀតផងដែរ (មិនធានា)។ បន្ថែមពីនេះ អតិថិជននឹងទទួលបានការការពារពេញលេញកំទ្បុងពេលប្រើប្រាស់បណ្ណសន្យារ៉ាប់រងផងដែរ។ 
 
លោក Sanjay Chakrabarty អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ព្រូដិនសលកម្ពុជាបានមានប្រសាសន៍ថា “ក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងបន្តដាក់លក់នូវគម្រោងផលិតផលកំពុងឈានមុខគេលើទីផ្សារដែលបង្កើនទាំងការការពារផ្នែកហិរញ្ញវត្ថុ និងរួមបញ្ជូលនូវដំណោះស្រាយនានាចំពោះឧបសគ្គទូទៅលើការទិញធានារ៉ាប់រងដូចជាបញ្ហាតម្លៃ និងភាពងាយស្រួលជាដើម”។
 
លោកបានបន្ថែមថា "កញ្ចប់ផលិតផល PRUសន្សំ ថ្មីនេះ នឹងជួយប្រជាជនកម្ពុជា បង្កើតទម្លាប់លើការសន្សំប្រាក់ ខណៈពេលដែលពួកគេ និងក្រុមគ្រួសារ ត្រូវបានការពារយ៉ាងពេញលេញពេលមានហេតុការណ៍អកុសលណាមួយកើតឡើង" ។ 
 


ការទិញ និងការទាមទារសំណងប្រកបដោយភាពងាយស្រួល  
 
ម្ចាស់បណ្ណសន្យារ៉ាប់រងរបស់ផលិតផល PRUសន្សំ មិនតម្រូវឱ្យមានការត្រួតពិនិត្យសុខភាពណាមួយឡើយ។ បណ្ណសន្យារ៉ាប់រង នឹងត្រូវបានចេញភ្លាមៗបន្ទាប់ពីអតិថិជនបានបំពេញព័ត៌មានចាំបាច់ទាំងអស់ ហើយគម្រោងនេះ អាចទិញបានយ៉ាងឆាប់រហ័ស និងងាយស្រួលនៅលើគេហទំព័ររបស់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា។ 
 
ផលិតផល PRUសន្សំ ផ្តល់ការការពារទៅលើករណីមរណភាព ឬ ពិការទាំងស្រុង និងជាអចិន្រ្តៃយ៍ (TPD) ព្រមជាមួយទំហំទឹកប្រាក់ត្រលប់មកវិញរហូតដល់ 111% នៃចំនួនបុព្វលាភធានារ៉ាប់រងសរុបដែលបានបង់ នៅពេលបណ្ណសន្យារ៉ាប់រងដល់កាលកំណត់។
 
អតិថិជនដែលអាចជាវផលិតផលនេះ គឺត្រូវតែជាពលរដ្ឋខ្មែរ ឬអ្នកដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងតិច 6 ខែ ដោយមានអាសយដ្ឋានស្នាក់នៅពិតប្រាកដនៅប្រទេសកម្ពុជា និងមានអាយុចាប់ពី 18 ដល់ 45 ឆ្នាំ។  
 
រយៈពេលកំណត់នៃបណ្ណសន្យារ៉ាប់រងគឺ 6 ឆ្នាំ ហើយអាចបន្តដោយស្វ័យប្រវត្តិទៅក្នុងរយៈពេលបូកបង្គរបន្ថែមដែលមានរយៈពេលរហូតដល់ 6 ឆ្នាំទៀត។  
 


ក្រុមហ៊ុន ព្រូដិនសល លើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុនៅកម្ពុជាអោយកាន់តែជឿនលឿន 
 
ការលើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាអោយកាន់តែជឿនលើន គឺជាបេសកកម្មរបស់ ក្រុមហ៊ុន ព្រូដិនសលចាប់តាំងពីការបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ 2013 មក។ តម្លៃ និងភាពងាយស្រួល គឺជាឧបសគ្គធំៗបំផុតពីរ របស់ប្រជាជនកម្ពុជាក្នុងការទិញធានារ៉ាប់រង។ ដូចនេះ ក្រុមហ៊ុន ព្រូដិនសល កំពុងដោះស្រាយបញ្ហានេះដោយផ្តល់ជូននូវផលិតផលធានារ៉ាប់រងឌីជីថលដែល សាមញ្ញ និងមានតម្លៃសមរម្យ ដោយចាប់ផ្តើមពីតម្លៃអប្បបរមា $10 ក្នុងមួយឆ្នាំ។ 
 
កម្មវិធីទូរស័ព្ទដៃ Pulse ដែលដំណើរការដោយ ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតរបស់ ក្រុមហ៊ុន ព្រូដិនសល អាចឱ្យអតិថិជនទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតក្នុងរយៈពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។ កម្មវិធី Pulse ក៏អាចជួយវាយតម្លៃ និងអនុម័តការទាមទារសំណងអោយកាន់តែលឿនជាងមុន ដោយផ្តល់នូវលទ្ធភាពឱ្យអតិថិជនទទួលបាន សំណងទាន់ពេលវេលា។  
 
ជាមួយនឹងគោលបំណង ជួយឱ្យគ្រប់គ្នាទទួលបានជីវិតមួយដែលល្អប្រសើរបំផុត ក្រុមហ៊ុន ព្រូដិនសល បានប្រើពហុបណ្ដាញចែកចាយដែលដំណើរការជាឌីជីថល ដើម្បីធ្វើអោយអតិថិជនទទួលបានការថែទាំសុខភាពដែលមានតម្លៃសមរម្យ និង ងាយស្រួលប្រើប្រាស់ និងជួយ លើកកម្ពស់បរិយាប័ន្នផ្នែកហិរញ្ញវត្ថុ។  
   
សម្រាប់ព័ត៌មានបន្ថែមអំពី PRUសន្សំ អតិថិជនអាចទាក់ទងមកកាន់ លេខទូរស័ព្ទ 1800-212223 (មិនគិតថ្លៃ) ឬចុចលើតំណនេះ
 

Tag:
 Prudential
© រក្សាសិទ្ធិដោយ thmeythmey.com