កីឡាអន្តរជាតិ
អន្តរជាតិ
ថៃក្លាយជាជើងឯក AFF Cup 2022 ក្រោយឈ្នះវៀតណាមទាំងពីរជើង ៣-២
16, Jan 2023 , 9:22 pm        
រូបភាព
ថៃ ក្លាយជាជើងឯក AFF Cup ឆ្នាំ ២០២២ និងជាលើកទី២ជាប់គ្នា ក្រោយយកឈ្នះវៀតណាម ១-០ នៅវគ្គផ្តាច់ព្រ័ត្រ ជើងទី២ នៅកីឡដ្ឋាន Thammasat។ សរុបទាំងពីរជើងថៃឈ្នះវៀតណាម ៣-២។

ប្រធានក្រុមថៃ Theerathon Bunmathan នៅតែបង្ហាញភាពលេចធ្លោ ដោយរកបានគ្រាប់បាល់ជ័យជម្នះបន្ថែមទៀតសម្រាប់ក្រុមម្ចាស់ផ្ទះនៅនាទី២៤។ លទ្ធផល ១-០ នេះរក្សារហូតដល់បញ្ចប់ការប្រកួតតែម្តង។

ដោយជើងទី១ នៅទឹកដីវៀតណាម ក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២ ដូច្នេះសរុបទាំងពីរជើងទីថៃឈ្នះ ៣-២។ តាមរយៈលទ្ធផលនេះ ក្រុមរហស្សនាមដំរីចម្បាំង ក្លាយជាម្ចាស់ពានតំបន់អាស៊ានជាលើកទី២ និងជាការគ្រងជើងឯកពីរលើកជាប់គ្នាផងដែរ។

ប្រវត្តិជួយបគ្នានៅ AFF Cup ទាំង១០លើក គិតចាប់ពីឆ្នាំ២០០៧មក ថៃទទួលបានលទ្ធផលល្អជាងដោយឈ្នះ៥ ស្មើ៤ និងចាញ់វៀតណាមតែមួយលើកប៉ុណ្ណោះ៕


Tag:
 AFF Cup
© រក្សាសិទ្ធិដោយ thmeythmey.com