ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
ចូលឆ្នាំចិន៖ ចាប់ឆាយ, តាំងហ៊ុន, នំឡើង និងផ្លែក្រូច ជាគ្រឿងរណ្ដាប់សែននាំលាភសំណាង 21, Jan 2023 , 10:59 am
× ភ្នំពេញ៖ តាមទំនៀមទម្លាប់របស់ចិន ការរៀបចំគ្រឿងរណ្ដាប់សែនក្នុងថ្ងៃចូលឆ្នាំចិន គឺជារឿងសំខាន់ និងចាំបាច់ ដើម្បីទទួលបានលាភសំណាង ភាពរីករាយក្នុងគ្រួសារ។ លោកគ្រូចិនសែ អ៊ៅ ណន ពន្យល់ថា សម្លចាប់ឆាយ,តាំងហ៊ុន និងទឹកតែ ជារបស់ដែលដូនតាចិនចូលចិត្ត ដូច្នេះត្រូវតែមានរាល់ពេលសែន។
ចំណែកឯផ្លែក្រូច ប៉ោម សារី ជាផ្លែឈើតំណាងឱ្យលាភសំណាង និងនំឡើង តំណាងឱ្យលុយកាក់ហូរចូលផ្ទះ ឡើងដូចនំ និងស៊ុបឆ្នាំងភ្លើង តំណាងឱ្យការជួបជុំ និងសុភមង្គលក្នុងគ្រួសារ។ លើសពីនេះ ក៏មានផ្កាអង្គាសីល តំណាងឱ្យតំណាងឱ្យលាភសំណាង ភាពរីករាយ ថ្កុំថ្កើនរុងរឿង និងជតារាសីជនជាតិជនចិន,ផ្កាស្បៃរឿង តំណាងឱ្យលាភសំណាងពណ៌លឿង និងមីវែង តំណាងឱ្យអាយុវែង៕
សូមអញ្ជើញលោក-អ្នកនាងទស្សនាវីដេអូសម្ភាសរវាងកញ្ញា ផាត ដាណេ និងលោកគ្រូចិនសែ អ៊ៅ ណន ខាងក្រោមដូចតទៅ៖
Tag:
ចូលឆ្នាំចិន
គ្រឿងរណ្ដាប់សែន
© រក្សាសិទ្ធិដោយ thmeythmey.com