កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ប្រដាល់សកល៖ កម្ពុជា ឈរតំបន់មេដាយមាស ជាកំណត់ត្រាប្រវត្តិសាស្រ្តថ្មី
24, Jan 2023 , 9:29 am        
រូបភាព
ដោយ:
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា រ៉ាចាពៅ អាប់ឌុលឡា ឡើងទៅវគ្គផ្តាច់ព្រ័ត្រក្រោយឈ្នះកីឡាករ Totosun uulu Bakyt  របស់ប្រទេស កៀហ្ស៊ីស៊ីស្ថាន លើប្រភេទទម្ងន់ ៩២គីឡូក្រាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម២២ឆ្នាំ ASBC  Asian U22 Men &Women  Boxing Championship 2023 នៅប្រទេសថៃ។


ការទទួលបានជោគជ័យនេះដែរ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សោភ័ណ្ឌ  លើកឡើងដោយក្តីរំភើប ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះថា ការទទួលបានលទ្ធផលល្អនេះជាអ្វីដែលកម្ពុជាទន្ទឹងរង់ចាំជាយូរមកហើយ។
  

កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា រ៉ាចាពៅ  អាប់ឌុលឡា ក្រោយឈ្នះកីឡាករ Totosun uulu Bakyt ។ រូបពី សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា
 
លោក ប៊ុយ សោភ័ណ្ឌ និយាយថា នេះជាជោគជ័យ និងកំណត់ត្រាប្រវត្តិសាស្រ្តថ្មីសម្រាប់សហព័ន្ធក្នុងការឈានឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នាខែឧសភា ខាងមុខនេះ។
គួរបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានបញ្ជូនប្រតិភូគ្រូបង្វឹក និងកីឡាករកីឡាការិនី ៦រូបចូលរួមប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ យុវជនអាយុក្រោម២២ឆ្នាំ ASBC  Asian U22 Men &Women  Boxing Championship 2023 នៅប្រទេសថៃ។
 
ដោយឡែក កីឡាករ ពេញ វណ្ណថង ទទួលបានមេដាយសំរឹទ្ធ១ បន្ទាប់ពីចាញ់ពិន្ទុកីឡាករ Serik Abzal ដោយលទ្ធផល ៣-០ មកពីប្រទេសកាហ្សាក់ស្ថាន លើប្រភេទទម្ងន់ ៦៧គីឡូក្រាម ក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រ៕
 

Tag:
 ប្រដាល់សកល
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com