ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទវិភាគ
អ្វីទៅជាគ្រោះថ្នាក់ការងារ ដែល ប.ស.ស នឹងជួយដល់កម្មករ?
26, Jan 2023 , 8:59 am        
រូបភាព
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃ ប.ស.ស។ រូបពី ហ្វេសប៊ុក របស់លោក សុផាន់ណារិទ្ធិ
លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង នៃ ប.ស.ស។ រូបពី ហ្វេសប៊ុក របស់លោក សុផាន់ណារិទ្ធិ
ភ្នំពេញ៖ គ្រោះថ្នាក់ការងារ ជាគ្រោះថ្នាក់កើតឡើងជាយថាហេតុ បូករួមទាំងការធ្វើដំណើរ។ លើសពីនេះ បើកម្មករមានជំងឺ ដែលបង្កឡើងដោយសារការបំពេញការងារ ក៏ត្រូវចាត់ទុកជា ករណីគ្រោះថ្នាក់ការងារដែរ។
 
លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) បានពន្យល់ពី ផ្នែកហានិភ័យការងារ ដល់សមាជិក ប.ស.ស នៅពេលជួបគ្រោះថ្នាក់ដោយចៃដន្យពេលបំពេញការងារ ឬមានជំងឺវិជ្ជាជីវៈ។ កម្មករ និងអ្នកមានប័ណ្ណ ប.ស.ស ទាំងអស់ នឹងទទួលបានការគាំទ្រផ្នែកព្យាបាលដោយឥតគិតថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្នែកថែទាំសុខភាពជាច្រើនទៀត។ 
 
សូមអញ្ជើញស្ដាប់ការពន្យល់របស់ លោក ហេង សុផាន់ណារិទ្ធិ អគ្គនាយករង ប.ស.ស ៖ 




 
ក្នុងកិច្ចស​ម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គនាយករង ប.ស.ស បានបញ្ជាក់ថា គ្រោះថ្នាក់ការងារ គឺកើតឡើងដោយចៃដន្យ ភ្លាមៗពុំបានដឹងមុន នៅពេលបំពេញការងារ។ គ្រោះថ្នាក់ការងារពេលធ្វើដំណើរទៅធ្វើការ ក៏ជាគ្រោះថ្នាក់ការងារដែរ ឱ្យតែបើកបរតាមដងផ្លូវឆ្ពោះទៅកន្លែងការងារ នៅអំឡុងពេលសមស្រប។ លើសពីនេះ ជំងឺវិជ្ជាជីវៈ ដែលកើតឡើងពាក់ព័ន្ធនឹងធ្វើការ រួមទាំងសាធាតុប្រើប្រាស់ បរិយាកាស ដែលបណ្ដាលឲ្យកើតជំងឺណាមួយ ក្នុងអំឡុងពេលធ្វើការ និងក្រោយពេលលែងបំពេញមុខងារទាំងនោះក្ដី ត្រូវចាត់ទុកជាគ្រោះថ្នាក់ការងារដែរ។ 
 
កម្មករ រួមទាំងអ្នកមាន ប័ណ្ណ ប.ស.ស ទាំងអស់ នៅពេលជួបគ្រោះថ្នាក់ការងារ ត្រូវជូនដំណឹងទៅនិយោជក។ បន្ទាប់មកនិយោជក ត្រូវជូនដំណឹងនិងធ្វើលិខិតពីគ្រោះថ្នាក់នោះ ឬទាក់ទងទៅលេខ ១២៨៦ ដើម្បីបំពេញបែបបទ និងរបាយការណ៍ ទៅ ប.ស.ស។ 
 
ពាក់ព័ន្ធនឹងផ្នែក ហានិភ័យការងារនេះ ក្នុងឆ្នាំ២០២២ កម្មករ និងអ្នកមានប័ណ្ណ ប.ស.ស មានជាង៨៦០០នាក់ បានទទួលការគាំពារថ្លៃព្យាបាលពី ប.ស.ស៕
 
 

Tag:
 ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com